អ៊ុយក្រែន ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុង Tel Aviv លោក Evgeny Korniychuk បាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ចុះបញ្ចូលប្រទេសអ៊ីស្រាអែលឱ្យផ្តល់ជំនួយយោធាដល់ទីក្រុងគីវ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Hill ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ លោក Korniychuk បានអះអាងថា ដោយសារសហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអ៊ីស្រាអែលកំពុងស្តាប់ ដូច្នេះទីក្រុងវ៉ាស៊ីនតោនគួរតែធានាថាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនមួយនេះគោរពតាមទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើរុស្ស៊ី។

