ភ្នំពេញ៖ ឯកឧត្ដម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល គណបក្សមូលដ្ឋានចុះជួយ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានថ្លែងក្នុងឳកាសចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ប្រធានអនុប្រធានភូមិទាំង១០នៃឃុំរមេញនិងពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ រមេញ។
ឯកឧត្ដម សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាមានមូលដ្ឋានរឹងមាំមានសាមគ្គីភាពយ៉ាង ស្អិតរមួតគ្មានកម្លាំងណាអាចបំបែកបានឡើយព្រមទាំង បានដឹកនាំកសានូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានណែនាំប្រធានក្រុមប្រឹក្សាឃុំ ភូមិទាំង១០ ក្នុងឃុំរមេញ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារការជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន និងបានសំណូមពរដល់ក្រុមការងារបន្តចុះតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្តាប់សំណូមពរបញ្ហាប្រឈមនានា ដូចជាសេវាសាធារណសេវា តម្រូវការដោះស្រាយអោយទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។ ត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឆន្ទះមុតធ្វើជាស្នូលចលនាប្រជាជនដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថែមទៀតជូនជាតិនិងប្រជាជនដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តម ប្រធានក្រុមការងារ ឃុំ រមេញបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបង្ក្រាបល្បែងស៊ីសងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ឲ្យចំគោលដៅនៅទូទាំងឃុំ សូមធ្វើកិច្ចការនេះឲ្យស៊ីជម្រៅ ប្រកបដោយតម្លាភាពគ្រប់មុខសញ្ញា ដើម្បីបង្ហាញឆន្ទះពិត និងជាអ្នកបម្រើប្រជាជនពិត ជាក្តីសង្ឃឹមពិតសម្រាប់ប្រជាជន និងផលប្រយោជន៍ក្នុងមូលដ្ឋាន។
ក្នុងឱកាសំនោះដែរ ឯកឧត្តម សុខ ប្រសិទ្ធិរួមនិងមន្ត្រីក្រុមការងារ បានអញ្ជើញទៅពិនិត្យមើលដំណើរការចុះឈ្មោះបោះឆ្នោតរបស់ ប្រជាពលឹរដ្ឋនៅក្នុងមូលដ្ឋានឃុំរមេញហើយឯកឧត្តមបានអំពាវនាវដល់ ប្រជាពលរដ្ឋមានកូនចៅគ្រប់អាយុមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នាដើម្បីមាន សិទ្ធិពេញលេញបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមសុខ ប្រសិទ្ធិ បានឧបត្ថម្ភ ថវិកាជូនដល់សមាជិក សមាជិកា រួមមាន៖ - ក្រុមការងារស្រុកកោះអណ្តែត រដ្ឋបាលឃុំរមញ ប្រធានភូមិ, អនុប្រធានភូមិនិងនគរបាល ភ្នាក់ងារ សង្កេតការណ៍ តាមដានពិនិត្យបញ្ជីឈ្មោះអស់ថវិកា សរុបចំនួន ៤លាន និង៣៤ម៉ឺនរៀល៕ អត្ថបទៈ ម៉ក់ រ៉េនីតា