គណបក្ស​ខេត្ត​កណ្តាល ដាក់​ចេញ​ផែនការ​សំខាន់ៗ ដើម្បី​យកជ័យ​ជម្នះ​ក្នុង​នីតិកាល​ថ្មី​

2022/11/01 01:10:42 am        235

​កណ្ដាល៖ គណៈអចិន្ត្រៃយ៍ គណបក្ស​ខេត្ត​កណ្តាល បានដាក់​ចេញ​នូវ​កម្មវិធី​ការងារ​សំខាន់ៗ ដើម្បី​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ដោយ​បាន​កំណត់​ពេលវេលា និង​កម្មវិធី​ការងារ​សំខាន់ៗ មុនពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​, ក្នុង​ពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង នៅ​ក្នុង​នីតិកាល​ថ្មី​នេះ​ជា​បន្តទៀត​។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល ថ្លែង​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ សាលប្រជុំ​រំដួល​, អគារ​ស្នាក់នៅ និង​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្ដីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២ថា គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល បានដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ថ្មីៗ​នេះ ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣។

ផ្អែកលើ​សេចក្តីសម្រេច​នេះ​, គណៈអចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកណ្ដាល ក៏បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេចនា​ខែកញ្ញា ឆ្នាំ២០២២ ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ២០២៣។

​​​សេចក្ដីសម្រេច​នេះ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជាការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ដណ្ដើម​ប្រៀប​ឈ្នះ នៅ​ក្នុង​ការបោះឆ្នោត​នា​ពេលខាងមុខ ដោយបាន​ចង្អុលបង្ហាញ​អំពី​ការងារ​ជា​អាទិភាព សម្រាប់​អនុវត្ត​តាម​ដំណាក់កាល​នីមួយៗ ដែល​យើង​ទាំងអស់គ្នា​ត្រូវធ្វើ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃ​បោះឆ្នោត។

ទន្ទឹមនេះ​ គណៈអចិន្ត្រៃយ៍ គណបក្ស​ខេត្ត ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ការងារ​សំខាន់ៗ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់​ខែ​កក្កដា ឆ្នាំ ២០២៣ ដែល​បាន​កំណត់​ពេលវេលា និង​កម្មវិធី​ការងារ​សំខាន់ៗ នៅមុន​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​, ក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត ដែល​ទាំង​ទារ​ឲ្យ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​គណបក្ស​គ្រប់លំដាប់​ថ្នាក់ ចូលរួម​សហការ​អនុវត្ត​ឲ្យ​បានល្អ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​បន្តទៀត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។​

​​​ជុំវិញ​ការបោះឆ្នោត​នីតិកាល​ទី​៧នេះ អគ្គបណ្ឌិត​សភាចា​រ្យ បាន​សង្កត់ធ្ងន់នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត និង​ក្រុង​/​ស្រុក​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជិតស្និទ្ធ ដើម្បី​អនុវត្ត​សេចក្តីសម្រេច​ថ្មី​នេះ ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ ឲ្យ​បាន​ពេញលេញ ដើម្បី​ទទួលលទ្ធផល​ល្អប្រសើរ​តាម​ការចង់បាន​របស់​គណបក្ស។

ក្រុមការងារ​គ្រប់​ថ្នាក់ ត្រូវ​ជំរុញ​ការអនុវត្ត នូវ​សេចក្តីណែនាំ​របស់​គណៈកម្មាធិកា​រ​កណ្ដាល ស្តីពី​ការធ្វើ​បញ្ជីរាយនាម​សមាជិក​គណបក្ស ដើម្បី​គ្រប់គ្រង​ទិន្នន័យ​សមាជិក​គណបក្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​សុក្រឹត​, ច្បាស់លាស់ និង​ត្រឹមត្រូវ។

បន្ត​ពង្រឹង​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន និង​សាខា​គណបក្ស មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, ក្រុង​/​ស្រុក ពិសេស​នៅ​ថ្នាក់ឃុំ​/​សង្កាត់ និង​ភូមិ និង​បន្ត​ពង្រឹង​គណៈ​ចលនា​មហាជន និង​អង្គការ​មហាជន​របស់​គណបក្ស​គ្រប់​ថ្នាក់ ឲ្យ​សកម្ម សំដៅ​សម្រេច​បាន​នូវ​តួនាទី និង​ភារកិច្ច​របស់ខ្លួន ជាពិសេស​ពង្រឹង​ការគ្រប់គ្រង​រាល់​អង្គការ​របស់​គណ​បក្ស និង​ពង្រឹង​ការគ្រប់គ្រង​កម្មករ​នៅតាម​រោងចក្រ និង​សហគ្រាស​នានា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        41
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm