
ភ្នំពេញ៖ គិលានុបដា្ឋកមានតួនាទីសំខាន់ណាស់ ក្នុងការថែទាំផ្ទាល់ជាមួយអ្នកជំងឺ គឺនៅជាប់ជាមួយអ្នកជំងឺ ២៤ ម៉ោងតែម្ដង មិនមែនត្រឹមតែចាក់ថ្នាំ ផ្តល់ឱសថ និងថែរក្សាអ្នកជំងឺប៉ុណ្ណោះទេ តែតួនាទីរបស់គាត់គឺសំខាន់ជាអាយុជីវិតរបស់អ្នកជំងឺ និងជាដៃគូរបស់វេជ្ជបណ្ឌិតមិនអាចខ្វះបាន។ នេះបើតាមការលើក ឡើងរបស់ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្ស ព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវនិយាម និងដែនកំណត់វិជ្ជាជីវៈ សម្រាប់គិលានុបដ្ឋាកនៅកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ឯកឧត្ដមបន្តថា គិលានុបដ្ឋាកជាតម្លៃនៃសេវាថែទាំព្យាបាលដែលបានកើតឡើងជាប្រចាំក្នុងមន្ទីរពេទ្យ។ គិលានុបដ្ឋាកគឺជាវិជ្ជាជីវៈធំក្នុងចំណោមវិជ្ជាជីវៈសុខាភិបាលដទៃទៀត ដូច្នេះនិយាម និង ដែនកំណត់វិជ្ជាជីវ សម្រាប់គិលានុបដ្ឋាកនៅក្នុងប្រទេសកម្ពុជា គឺជាការកំណត់នូវព្រំដែន តួនាទី និងភារកិច្ចនៃការថែទាំ និងអ្វីដែលគិលានុបដ្ឋាកអាចទទួលខុសត្រូវដែលផ្សារភ្ជាប់ទៅនឹងការអប់រំរបស់ពួកគេ។
លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគលានុបដា្ឋកជាតិបានថ្លែងថា និយាម និងដែនកំណត់វិជ្ជាជីវៈ នេះ កំណត់ពីព្រំដែននៃការអនុវត្តការថែទាំ និងអាចត្រូវបានប្រើប្រាស់ដោយគណៈគិ លានុបដ្ឋាកកម្ពុជាក្នុងការវាយតម្លៃសមត្ថភាពគិលានុបដ្ឋាកម្នាក់ៗ។និយាម កំណត់នៃការអនុវត្តស ម្រាប់គិលានុបដ្ឋាកម្នាក់ៗ ទទួលរងឥទ្ធិពលពីបរិបទដែលពួកគេកំពុងអនុវត្តតម្រូវការសុខភាពសម្រាប់អតិថិជន កម្រិតសមត្ថភាព បទពិសោធន៍ ការបណ្តុះបណ្តាលបន្ត និងគុណវុឌ្ឈសម្រាប់គិលានុបដ្ឋាកម្នាក់ៗ ហើយនឹងគោលនយោបាយសម្រាប់ រដ្ឋាភិបាល និងនិយោជកផងដែរ។ ហេតុនេះការចូលរួមរបស់គិលានុបដ្ឋាកក្នុងផែនការសេវាសុខាភិបាល ការសម្រេចចិត្ត និងការបង្កើតប្រសិទ្ធភាពគោល។
លោកបន្តថា ការបង្កើតគណៈគិលានុបដ្ឋាកកម្ពុជានេះក្នុងគោលបំណង គឺពង្រឹងការលើកកំពស់សុខមាលភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានប ណ្ដាលមកពីការមិនគោរពឱ្យបានត្រឹមត្រូវនូវ គោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈថែទាំ និងដើម្បីការ ពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈហើយ ដើម្បីឆ្លើយតបទៅ នឹងមូលហេតុខាងលើត្រូវអនុវត្តនូវការណ៏មួយចំនួនមានជាអាទិ៍ អនុវត្តឱ្យស្របតាមក្រមសីលធម៌ និងផ្តល់ការថែទាំ ព្យាបាលអ្នកជម្ងឺឱ្យមានគុណភា ព និងសុវត្ថិភាព។ ឃ្លាំមើលការប្រព្រឹត្តិទៅនៃបណ្តាគោលការណ៍សីលធម៌ ភាពសុច្ចរិតយុត្តិធម៌ និងភ ក្ដីភាពចាំបាច់ក្នុងការ ប្រកបវិជ្ជាជីវៈថែទាំឱ្យបានគង់វង្ស និងមានប្រសិទ្ធិភាពជាដើម៕ ដោយ៖ គង់ ឌិន




