អន្ដរជាតិ៖ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយថា ជាង ៨០ភាគនៃអ្នកស្លាប់ក្នុងហេតុការណ៍ជាន់គ្នា នៅទីក្រុងសេអ៊ូល មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ៣០ឆ្នាំ ក្នុងនោះ មនុស្ស ១១នាក់ គឺជាយុវវ័យ។
មនុស្សជិត ២ភាគ ៣គឺជាស្រ្តី ហើយមនុស្ស ១៤៩នាក់ផ្សេងទៀត បានរងរបួស ។ ចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលក្រុមមន្រ្តី និយាយថា អ្នករងរបួស ៣៣នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
