
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់រដ្ឋកំណើត Gujarat របស់លោក បាននិយាយថា លោកមានក្តីក្រៀមក្រំយ៉ាងខ្លាំងចំពោះសោកនាដកម្មបាក់ស្ពានដែលបានសម្លាប់មនុស្សយ៉ាងហោច ១៤១នាក់។ ការិយាល័យរបស់លោក បានប្រកាសសំណងជូនក្រុមគ្រួសារសព និងជំរុញឲ្យពន្លឿនកិច្ចខិតខំជួយសង្រ្គោះ ខណៈ ដែលរដ្ឋាភិបាលឥណ្ឌា បាននិយាយថា ពួកគេបានបង្កើតក្រុមពិសេសមួយ ដើម្បីស៊ើបអង្កេតលើគ្រោះមហន្តរាយមួយនេះ៕
