អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានចាត់ទុកហេតុការណ៍ជាន់គ្នានៅកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្ស ១៥៣នាក់កាលពីថ្ងៃសៅរ៍ ថាជាសោកនាដកម្ម។
ជនជាតិអូស្រ្តាលីម្នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងជនជាតិអូស្រ្តាលីជាច្រើននាក់ផ្សេងទៀត បានរងរបួស ពេលដែលហ្វូងមនុស្សចូលរួមពិធីបុណ្យ Halloweenយ៉ាងច្រើន បានប្រជ្រៀតគ្នាតាមផ្លូវតូចចង្អៀតស្ថិតក្នុងតំបន់កម្សាន្តពេលរាត្រីរបស់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍៕