អន្ដរជាតិ៖ ក្រុមអ្នកគាំទ្ររបស់លោក Luiz Inacio Lula da Silva បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុង Rio de Janeiro និងទីក្រុង Sao Paulo កាលពីយប់ថ្ងៃអាទិត្យ ដើម្បីអបអរសាទរបេក្ខជនរបស់បួកគេ ដែលត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធបិតីប្រេស៊ីល។
នៅពេលដែលសន្លឹកឆ្នោតរាប់បានជាង ៩៩ភាគរយ លោក Da Silva ទទួលបានសំឡេងឆ្នោត ៥០.៩ភាគរយ ខណៈដែលគូប្រជែង Jair Bolsonaro ទទួលបានសំឡេងឆ្នោត ៤៩.១ភាគរយប៉ុណ្ណោះ ហើយក្រុមអាជ្ញាធរបោះឆ្នោត បាននិយាយថា ជ័យជំនះរបស់លោក Da Silva កើតមានយ៉ាងពិតប្រាកដ៕
