ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឱ្យជនមួយក្តាប់តូច មិនដែលហ៊ានរំលឹកនូវអតីតកាលនោះទេ ខណៈដែលពួកទាំងនោះបំភ្លេចនូវអតីតកាល ដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងនោះ ប្រៀបបានដូចជា បំភ្លេចនូវគុណឱពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសំណេះសំណាល និងប្រគល់សញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ សម្តេចបន្តថា អ្នកខ្លះទៀត កាលពីកន្លងទៅ សូម្បីតែកង់ក៏គ្មានជិះដែរ តែបច្ចុប្បន្នពួកគេមានឡាន ម៉ូតូជិះយ៉ាងស្រួល បែរជាមកជេរ និងរិះគន់ការដឹកនាំរបស់សម្តេចទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បែបចំអកដល់«ក្រុមប្រឆាំងចាញ់ជាអមតៈ» ដែលកំពុងរត់ចោលស្រុក និងក្រុមអ្នកវិភាគដូរបាយមួយចំនួន ដែលកំពុងស្រែកក្ដែងតាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន៕(ដោយ៖ បាន ចក់)


