ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់

2022/11/01 03:59:45 pm        265

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ សំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។

ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖

- និស្សិតដែលអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។

 - និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជាភ័ព្វសំណាង ដែលកម្ពុជា​ បានជំនះលើសមរភូមិប្រឆាំងកូវីដ-១៩ ទើបយើងមានឱកាសបានជួបជុំគ្នាដោយផ្ទាល់ដូចពេលនេះ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកទល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ ដែលកម្ពុជាបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ដែលជាឱកាស នៃការបើកឡើងវិញ នូវសេដ្ឋកិច្ច សង្គម និងផ្នែកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងពេលកម្ពុជាកំពុងរងការវាយប្រហារខ្លាំងដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់ចេញនូវវិធានការនានាបន្ទាន់ និងចាំបាច់ ដើម្បីធានាសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះវិធានការការពារខ្លួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរដល់សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលនៅតែបន្តភាពល្អប្រសើរ និងនិរន្តរភាព នៃការបង្រៀន និងរៀនរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងកិត្យានុភាព។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្តើមជាមួយភាពលំបាលលំបិនកាលពីឆ្នាំ១៩៨២ ដែលកាលណោះមានអគារចាស់ៗ និងប្រក់ដែកសង្កសី ហើយទីធ្លាមួយចំនួននាពេលនេះ បានកាត់ចេញមកពីវិទ្យាល័យបឹងត្របែកដែលនៅក្បែរនោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រៅពីនិស្សិតខ្មែរ សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបានចូលសិក្សា ក្នុងនោះក៏មាននិស្សិតមកពីសហរដ្ឋអាមេរិក និងនិស្សិតមកពីប្រទេសធំៗ និងរីកចម្រើននានាលើសកលលោកផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងចំណោមនិស្សិត ដែលទទួលសញ្ញាប័ត្រនាពេលនេះ មាននិស្សិតជាង៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ ហើយនិស្សិតមួយចំនួនទៀតមានការងារ-របរ និងអាជិវកម្មផ្ទាល់ខ្លួន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន លើកិច្ចការទំនាក់ទំនងផ្ទាល់រវាងកម្ពុជា-អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអាស៊ាន-អ៊ុយក្រែន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សន្តិភាពមានមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សជាតិ មិនថាតែកម្ពុជាទេ។ សម្តេចបញ្ជាក់ថា «ការអភិវឌ្ឍនីមួយៗ នឹងមិនអាចកើតឡើងបានឡើយ បើគ្មានសន្តិភាព និងធនធានមនុស្ស»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះ មានមេឃុំ និងចៅសង្កាត់មួយចំនួន បានបញ្ចប់ថ្នាក់ឧត្តមសិក្សា ហើយសម្តេចសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតថ្នាក់ឃុំ-សង្កាត់ នឹងមានបេក្ខជនឈ្មោះ ដែលមានកម្រិតវប្បធម៌កាន់តែខ្ពស់ថ្នាក់ឧត្តមសិក្សា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឱ្យមានភាន់ច្រលំថា ៧មករា ឆ្នាំ១៩៧៩ ជារបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខ ។ ៧មករា ជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយជាថ្ងៃ នៃការរន់រានមានជីវិតឡើងវិញសារជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ពីការកាប់សម្លាប់ ប្រល័យពូជសាសន៍។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជារដ្ឋមន្ត្រីក្រសួងការបរទេសនៃកម្ពុជា សម្តេចមានអាវធំ(ក្រសេ)តែមួយប៉ុណ្ណោះ និងបានពាក់អាវធំមួយតែមួយនោះ ទស្សនកិច្ចផ្លូវការនៅប្រទេសនានាលើពិភពលោក ហើយរួបថតមួយចំនួនដែលបានបន្សល់ទុក បានក្លាយជាអនុស្សាវីយ៍ជាង ៤០ឆ្នាំ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់និស្សិតនានា ទោះចប់សិក្សាក៏ដោយ មិនត្រូវបោះបង់ស្វ័យសិក្សាឡើយ ព្រោះនៅលើលោកនេះ គ្មាននរណាម្នាក់ចេះអស់នោះទេ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការតែងតាំងរដ្ឋមន្ត្រីណាមួយរបស់កម្ពុជា មិនចាំបាច់សុំការអនុញ្ញាតពីអ្នករិះគន់ និងអ្នកវិភាគទាំងឡាយទាំងពួងនោះទេ ហើយរដ្ឋមន្ត្រី ដែលបានតាំង ក៏មិនទាល់តែត្រូវជំនាញនោះទេ ព្រោះអ្វីៗយើងអាចរៀនសូត្របាន ហើយក៏គ្មាននរណាចេះអស់សព្វគ្រប់ដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជួបសន្ទនាជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែននាល្ងាចនេះ សម្តេចនឹងចោទសួរប្រធានាធិបតីអ៊ុយក្រែនពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិទៅក្រៅប្រទេស នាំឱ្យមានវិបត្តិស្បៀងអាហារលើពិភពលោក។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅតែដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលបានបិទ ឬផ្អាកបណ្តោះអាសន្ន ដើម្បីទទួលគណៈប្រតិភូអាស៊ាន និងប្រទេសមហាអំណាចនានា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមទីជនបទនានា ដែលមានឪពុក-ម្តាយ យាយ-តា ចាស់ជរា សូមមើលថែរក្សាពួកគាត់ក្នុងរដូវរងារចូលមកដល់នេះ ដើម្បីឱ្យពួកគាត់បានរស់នៅដោយកក់ក្តៅ។

- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តប្រកាសអំពាវនាវដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន សូមលើកទឹកចិត្ត ផ្តល់ឱកាស និងទទួលយកមន្ត្រីរាជការក្របខណ្ឌថ្មី ឬបុគ្គលិក ជាជនពិការ ដើម្បីបំពេញការងារ។

សង្កថាសម្តេចតេជោ ហ៊ុន សែន ក្នុងឱាសសំណេះសំណាល និងប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ចប់នៅវេលាម៉ោង០៨ និង៣៦នាទី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm