សម្តេចតេជោ ហ៊ុន សែន សុំការយល់យោគពីពលរដ្ឋ ខណៈបិទផ្លូវនាំឱ្យស្ទះចរាចរពេលប្រជុំអាស៊ាននៅថ្ងៃខាងមុខ

2022/11/01 04:16:41 pm        280

ភ្នំពេញ៖អញ្ជើញថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ជ្រោយចង្រ វានាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកឱកាសនេះ អំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យមានការយល់យោគ ចំពោះការបិទផ្លូវនៅថ្ងៃខាងមុខនេះដែលនាំឱ្យមានការស្ទះចរាចរលើដងផ្លូវមួយចំនួន។

សម្តេចបញ្ជាក់ថា មូលហេតុនៃការបិទផ្លូវសំខាន់ៗមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រួលជូននូវការធ្វើដំណើររបស់គណៈប្រតិភូជាថ្នាក់ដឹកនាំមិត្តភក្តិទាំងក្នុង និងក្រៅតំបន់ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធនៅភ្នំពេញ ខណៈកម្ពុជាជាម្ចាស់ផ្ទះប្រធានអាស៊ានឆ្នាំ២០២២។

គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣វិច្ឆិកា ។កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់តំបន់ និងពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រធានកិច្ចប្រជុំនៅពេលខាងមុខនេះ នឹងក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ ក៏មានប្រធានាធិបតីមហាអំណាចនានា នឹងមកចូលរួមផងដែរ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃឌិន ប្រធានាធិបតីចិន ស៊ីជីនពីង ជាដើម។ រីឯប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន កំពុងរង់ចាំការឆ្លើយតប។ក្នុងន័យនេះ សម្តេចបានបញ្ជាក់ហើយថា បើមិនមានសន្តិភាពទេក៏មិនអាចធ្វើអ្វីបានដែរ៕(ដោយ៖ មុត សុត)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm