កូរ៉េខាងជើង​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​

2022/11/01 05:35:32 pm        311

​កូរ៉េខាងជើង៖ ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​។ ​ក្រសួង​នេះ​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាមៗ​រាល់​សម​យុទ្ធ​ទាំងឡាយ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​យន្តហោះ​ប្រមាណ​ ២៤០​គ្រឿង រួម​ទាំង​យន្តហោះ​បំបាំង​កាយ​។

សមយុទ្ធ​កងកម្លាំង​ទ័ព​អាកាស​ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ គឺជា​ការ​ចូលរួម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​២ ​ចាប់​តាំងពី​ឆ្នាំ២០១៧ មក​។ ​សេចក្ដីថ្លែងការណ៍​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​ជិតខាង​របស់​ខ្លួន បាន​ឈាន​ចូល​ដំណាក់កាល​ប្រឈម​ដាក់គ្នា​ជាថ្មី ​ព្រោះតែ​ការ​ប្រជែង​ឥទ្ធិពល។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ហើយ​ថា​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​សកម្មភាព​បង្ករឿង​ទៀត កូរ៉េខាងជើង​នឹង​ពិចារណា​លើ​វិធានការ​ដ៏​ខ្លាំងក្លា​ថែមទៀត ជា​ជំហាន​បន្ទាប់​របស់​ខ្លួន​។​

​ទោះ​យ៉ាងណា ក្រសួង​នេះ​ពុំបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា ​តើ​វិធានការ​ទាំងនោះ​គឺជា​អ្វី​។ ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​កាលពី​ខែ​កញ្ញា និង​តុលា ទំនងជា​ប្រឆាំង​នឹង​សម​យុទ្ធ​យោធា​ធ្វើឡើង​ដោយ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​ព្រមាន​ថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​ទី​៧ មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ខាងមុខនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        387
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm