កូរ៉េខាងត្បូង​ចាប់ផ្ដើម​ស៊ើបអង្កេត​ករណី​ប្រជ្រៀត​ជាន់គ្នា​សម្លាប់​មនុស្ស​ជាង ​១៥០​នាក់​ក្នុង​ពិធី​បុណ្យ Halloween

2022/11/01 06:25:09 pm        201

​​កូរ៉េខាងត្បូង៖ ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង ​បាន​ស្រាវជ្រាវ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​ពី​កាមេរ៉ា​សុវត្ថិភាព​ ៥០​គ្រឿង​ទាំង​រដ្ឋ ​និង​ឯកជន ​ព្រមទាំង​ពី​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ចម្លើយ​ថា ​តើ​មូលហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ក្រុម​អ្នក​ទៅ​ចូល​ពិធីជប់លៀង​បុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​ក្នុង​ផ្លូវ​ឌឿងហែម​ដ៏​តូច​ចង្អៀត​ស្លាប់​ច្រើន​យ៉ាង​នេះ​។

​ខណៈ​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ការ​កាន់ទុក្ខ​រយៈពេល​មួយ​សប្ដាហ៍ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១៥៤​នាក់។​ មនុស្ស​ ១៤៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ក្នុង​ចំណោម​អ្នករបួស​ទាំងនោះ​មាន ៣៣​នាក់​របួសធ្ងន់​។ ពលរដ្ឋ​យ៉ាង​ហោចណាស់​ ២៦​នាក់​មកពី​ប្រទេស​ចំនួន​ ១៤​ ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​ផ្ដោត​សំខាន់​លើ​ការស្ថាបនា​ឡើង​វិញ និង​ស្វែងរក​ថា ​តើន​រណា​ដែល​អាច​ជា​អ្នក​ទទួលខុស​ត្រូវ​ ចំពោះ​ការ​បង្ក​ឲ្យ​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នេះ​។

​ប្រធាន​ក្រុម​ស៊ើបអង្កេត​លោក Nam Gu-jun ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​កំពុង​វិភាគ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ។ លោក​និយាយ​ថា យើង​នឹង​បន្ត​សាកសួរ​សាក្សី​កាន់​តែ​ច្រើន​ថែមទៀត រួម​ទាំង​ក្រុម​បុគ្គលិក​ហាង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm