កម្ពុជា​រក​ឃើញ​មនុស្ស​១៨១​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ភាគច្រើន​​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

2021/04/27 09:59:58 am        103


ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ១៨១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ ៤០​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ១៧៨​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង ៣​ករណី​ ជា​ករណី​នាំ​ចូល​ ដែល​ត្រូវ​បាន​រក​ឃើញ​​លើ​អ្នក​ដំណើរ​មក​ពីក្រៅ​ប្រទេស ២​នាក់ និង​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ១​នាក់។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ១៧៨​នាក់ ត្រូវបាន​រក​ឃើញ​នៅរាជ​ធានី​ភ្នំពេញ​ច្រើន​ជាង​គេ​រហូត​ដល់​ ១៤០​នាក់ បន្ទាប់​មក​ខេត្ត​ស្វាយរៀង ១៤​ករណី ខេត្ត​ព្រះសីហនុ ៨​ករណី ខេត្ត​ព្រៃវែង ៦​ករណី ខេត្ត​សៀមរាប ៤​ករណី ខេត្ត​កណ្ដាល ៣​ករណី និង​ ១​ករណីៗ​នៅ​ខេត្ត​ព្រះវិហារ និង​សៀមរាប។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញមនុស្ស​សរុប​ដល់​ទៅ ៤ ៦៩៦​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក ក្នុងនោះ​អ្នក​ឆ្លង​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​រហូត​ដល់​ទៅ ៤ ១៦០​ករណី។

ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ២៥២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​ករណី​ជា​សះ​ស្បើយ​ថ្មី ៤០​នាក់​ទៀត ដែល​ត្រូវ​បាន​ប្រកាស​ប្រកាស​នៅ​ថ្ងៃ​នេះ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm