ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុប ១៥២៥ នាក់ ដែលមកពី ៣១ ប្រទេស បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចំនួននេះគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
នេះបើតាមឯកឧត្ដម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឲ្យដឹង។
ឯកឧត្ដម ផុស សុវណ្ណ បន្ថែមថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង ១៥២៥នាក់ ដែលមកពី ៣១ប្រទេស កម្ពុជាមានចំនួនអ្នកសារព័ត៌មានដែលចុះឈ្មោះច្រើនជាង គឺចំនួន ៥៣៥នាក់ លេខ២គឺជប៉ុន មាន ១៦៦នាក់ លេខ៣កូរ៉េខាងត្បូង ១៣៤នាក់ និងសហរដ្ឋអាមេរិក ១០០នាក់។


