លោក ​Putin ជួប​មេដឹកនាំ​អា​មេ​នី និង​អា​ហ្សៃ​បៃ​ហ្ស​ង់ និង​ថ្លែង​ពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ និង​ការ​កេណ្ឌ​កងទ័ព​

2022/11/01 09:39:11 pm        801

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​មេ​នី​លោក Nikol Pashinyan និង​ប្រធានាធិបតី​អា​ហ្សៃ​បៃ​ហ្ស​ង់​លោក Ilham Aliyev ក្នុង​ទីក្រុង Sochi ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​។

មេដឹកនាំ​ទាំង​បី​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង Sochi ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញ​តំបន់ Nagorno-Karabakh ដែល​ការពិភាក្សា​ធ្វើឡើង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ​និង​រងរបួស​ជាច្រើន​នាក់​នៃ​ភាគី​ទាំង​អា​មេ​នី ​និង​អា​ហ្សៃ​បៃ​ហ្ស​ង់​។ លោក Putin បាន​និយាយថា ទោះបីជា​ពួកគេ​មិនអាច​ព្រមព្រៀង​លើ​អ្វី​គ្រប់យ៉ាង​ក៏ដោយ ប៉ុន្តែ​ជំនួប​បាន​បង្កើត​បរិយា​កាស​ល្អ សម្រាប់​កិច្ចព្រមព្រៀង​ដែល​អាច​កើតមាន​នាពេល​អនាគត​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​។​ ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះលោក ​Putin បាន​ថ្លែង​លើកឡើង​អំពី​ការផ្អាក​របស់​រុស្ស៊ី​ ចំពោះ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​។

លោក Putin និយាយថា ​ប្រទេស​រុស្ស៊ី​បាន​ព្រមព្រៀង​ចំពោះ​គំនិត​ផ្តួចផ្តើម ជាពិសេស​នៅក្នុង​ផលប្រយោជន៍​របស់​ប្រទេស​ក្រីក្រ​បំផុត ប៉ុន្តែ​បាន​និយាយថា ​ស្ទើរតែ​ពុំមាន​គ្រាប់​ធញ្ញជាតិ​ណាមួយ​បាន​ទៅដល់​ប្រទេស​ដែល​ត្រូវការ​វា​ច្រើន​បំផុត​។ លោក​ប្រធានាធិបតី​និយាយថា «​តើ​យើង​ធ្វើ​វា​ដើម្បី​អ្វី​?»។ ​លោក​ Putin បានលើកឡើង​ពី​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​ ដែល​ស្នើឱ្យ​មានការ​កេណ្ឌ​កងទ័ព​មួយផ្នែក​ដែល​ត្រូវបាន​បញ្ចប់ ដោយ​ជាក់ស្តែង​បាន​បំពេញ​តាម​ការសន្យា​ដើម្បី​បញ្ចប់​ការ​កេណ្ឌ​ទ័ព​ចំនួន 3​សែន​នាក់​។ ទោះយ៉ាងណា មេធាវី​សិទ្ធិ​ផ្នែក​មនុស្ស​មួយចំនួន​បាន​ព្រមាន​ថា មានតែ​លោក Putin ទេដែល​អាច​បញ្ចប់​ការ​កេណ្ឌ​ទ័ព​នេះ​ដោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm