ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិ បន្តជួយគាំទ្រដល់សកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀត

2022/11/01 03:16:05 pm        772

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូជាតិ អន្តរជាតិ និងសប្បុរសជននានា បន្តជួយគាំទ្រការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀត​ដើម្បីជួយសង្គ្រោះទប់ស្កាត់នូវគ្រោះមហន្តរាយនានា ដែលកើតជាយថាហេតុ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្រ្តី និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជា​ប្រធានលេខា​ធិការ​ដ្ឋាន​គ្រប់គ្រងគ្រោះ​មហន្តរាយរបស់ក្រសួងការពារជាតិ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរ​សាទរ​ទិវាជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ ​១៣ តុលា ២០២២ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់​តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅ នឹងគ្រោះមហន្តរាយ" ។

ពិធីនេះដែរក៏មានការចូលរួមពីតំណាង​មន្ត្រីជាន់ខ្ពស់ក្នុងលេខាធិការដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ​តាមក្រសួង-ស្ថាប័ន​ ជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង ​គ្រោះមហន្តរាយ ​អង្គការដៃគូជាតិ អន្តរជាតិ និងស្ថាប័នឯកជនផងដែរ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញ​នូវ​អនុសាសន៍​៩​ចំណុចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​សម្របសម្រួល​ជាមួយស្ថាប័ន​ផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូជាតិ និងអន្តរជាតិ ​ជាពិសេសកងប្រតិបត្តិការរុករក និងសង្គ្រោះ ព្រមទាំងកងកម្លាំងគ្រប់ប្រភេទ ដើម្បីប្រតិបត្តិការជួយសង្គ្រោះពី​ផលប៉ះពាល់ដល់​ប្រជាជន​ដែលរងគ្រោះដោយសាទឹកជំនន់ ​និងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​បញ្ជាក់ថា ដើម្បីឱ្យការងារទប់ស្កាត់ ​និងជួយសង្គ្រោះមានប្រសិទ្ធភាព និង​ជោគជោគជ័យទាមទារឱ្យមានការចូលរួមពីសប្បុរសជន និងដៃគូនានាតាមរយៈថវិកា ​សម្ភារ និង​បច្ចេកទេស។

ក្នុងឱកាសអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ តាម​រយៈសារ​លិខិត​របស់សម្តេចតេជោ​ ហ៊ុនសែន ​នាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ដើម្បីឱ្យការងារ​គ្រប់គ្រងគ្រោះ​មហន្តរាយ​នៅពេលខាងមុខឱ្យទទួលបានជោគជ័យសម្តេចតេជោ​ បានអំពាវនាវចំនួន៩ចំណុច ក្នុងនោះមាន៖ ការចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩ , ពង្រឹងសមត្ថភាពចំណេះដឹងពី​គ្រោះ​មហន្តរាយ ,ម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយជា​បុគ្គល​ និងគ្រួសារ ,សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស ​សូមវិភាជទុនបង្កើនប្រព័ន្ធការពារគ្រោះថ្នាក់ការងារ បង្កើតហេដ្ឋា​រចនា​សម្ព័ន្ធ បង្កើតទីទួលមានសុវត្ថិភាព បណ្តោះបណ្តាលពីវិធានការទប់ស្កាតការពារគ្រោះមហន្តរាយ​ដល់បុគ្គលិក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវរៀបំគោល​នយោបាយ​ជាតិ​ស្តីពី​កិច្ចទទួលខុសត្រូវផ្នែកសង្គមផ្នែកគ្រោះមហន្តរាយរបស់ផ្នែកឯកជន, ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូត្រូវផ្តល់ព័ត៌មានឱ្យ​បាន​ដឹង​មុន​ពីគ្រោះមហន្តរាយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ត្រូវ​ពង្រីក​ប្រព័ន្ធស្បៀងបម្រុង, ក្រសួងការពារជាតិ និង​កងយុធពលខេមរៈភូមិន្ទត្រូវសហការ​ជាមួយ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្នើសុំគម្រោងថវិកា​សម្ភារ ​សម្រាប់​បម្រើ​ឱ្យការ​សង្គ្រោះ ​និងគ្រប់ក្រសួង​ស្ថាប័ន​ត្រូវ​បន្តពង្រឹង​យន្តការ​ផែនការ ​និង​សកម្មភាព​ដែល​មានស្រាប់​ឱ្យ​មានប្រសិទ្ធភាពជាដើម៕



អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
2026/04/21 05:37:06 pm        1
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
2026/04/21 04:31:49 pm        1
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់
2026/04/21 04:09:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌

2026/04/21 05:37:06 pm
​អង្គការលើកលែងទោសអន្តរជាតិព្រមានអំពីការរើសអើងជាតិសាសន៍«គួរឲ្យព្រួយបារម្ភ» មុនពេលបោះឆ្នោតប្រធានាធិបតីបារាំង
2026/04/21 05:20:44 pm
​របាយការណ៍៖ អាមេរិកកម្រិតការចែករំលែកព័ត៌មានសម្ងាត់ អំពីកូរ៉េខាងជើង ដោយសារការអត្ថាធិប្បាយរបស់ក្រុងសេអ៊ូល
2026/04/21 05:18:16 pm
​តើ Manchester City ក្លាយជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេក្រោយឈ្នះ Arsenal?
2026/04/21 05:05:05 pm
​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៖ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅប៉ាគីស្ថានទេ សម្រាប់កិច្ចចរចាជុំទី២ ជាមួយអាមេរិក
2026/04/21 04:55:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/21 03:47:29 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/20 04:46:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am