ប្រេស៊ីល៖ អ្នកបើកបររថយន្តដឹកទំនិញដែលគាំទ្រ ប្រធានាធិបតីប្រេស៊ីលដែលនឹងចាកចេញពីតំណែងលោក Jair Bolsonaro បានបង្កើនការតវ៉ារបស់ពួកគេកាលពីថ្ងៃចន្ទ ដោយបានបិទផ្លូវក្នុងរដ្ឋចំនួន ១៦ ក្នុងសកម្មភាពដែលអាចប៉ះពាល់ដល់ការនាំចេញកសិផល ក្នុងប្រទេសផលិតស្បៀងអាហារកំពូលមួយរបស់ពិភពលោក។

នៅក្នុងរដ្ឋ Goias វីដេអូដែលបានបង្ហាញពីរថយន្តដឹកទំនិញ រថយន្តអ្នកដំណើរ និងត្រាក់ទ័របានបិទផ្លូវទាំងទៅទាំងមក។ មនុស្សជាច្រើនបានបិទផ្លូវ និងគ្រវីទង់ជាតិប្រេស៊ីល ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះលោក Bolsonaro។ លោក Bolsonaro បានចាញ់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយអតីតប្រធានាធិបតីឆ្វេងនិយមលោក Luiz Inacio Lula da Silva បានទទួលជ័យជំនះនេះ ប៉ុន្តែមិនទាន់បានទទួលស្គាល់ការបរាជ័យចំពោះគូប្រជែងរបស់លោកនៅឡើយ។
លោកត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់ប្រជាជាតិ ប៉ុន្តែភាពស្ងៀមស្ងាត់តាមវិទ្យុរបស់លោករហូតមកដល់ពេលនេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីការប្រគល់អំណាច និងរយៈពេលនៃការធ្វើបាតុកម្មបិទផ្លូវ។ នគរបាលសហព័ន្ធផ្លូវហាយវ៉េរបស់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃចន្ទថា អ្នកបើកបររថយន្តដឹកទំនិញបានបិទផ្លូវមួយផ្នែក ឬទាំងស្រុងនៅក្នុងរដ្ឋចំនួន ១៦ ដែលកើនឡើងពីរដ្ឋចំនួន ១២ កាលពីពេលមុន៕
អត្ថបទ៖ ប៊ុនថន