អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវជុំវិញរង្វង់មូលមាត់ទន្លេ និងផ្សារស្ទឹងត្រែង

2022/11/01 11:01:18 pm        712

ស្ទឹងត្រែង៖ ដងផ្លូវសាធារណៈជុំវិញរង្វង់មូលមាត់ទន្លេ និងផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបាន​ធ្វើឱ្យ​បាត់បង់​សណ្ដាប់ធ្លាប់ ដោយសារការដាក់តាំងលក់ដូររបស់ក្រុមអាជីវករមកពីតាមជនបទ និង​អាជីវករក្នុងផ្សារសាមគ្គីស្ទឹងត្រែង​ ដែលមានតូបក្នុងផ្សារហើយ តែនាំគ្នាមកដាក់តាំងលក់​ដូរ​លើផ្លូវសាធារណៈបន្ថែមទៀត។

អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្ដើមពីម្សិលមិញ បានដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ (យុទ្ធនាការ រយៈពេល៣ខែ) និងត្រូវអនុវត្តជារៀងរាល់ព្រឹក ដើម្បីរំដោះដងផ្លូវទាំងនេះមកវិញ សម្រាប់បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកដំណើរ។ គណៈកម្មការគ្រប់គ្រងផ្សារ មិនត្រូវបានគេមើលឃើញថា យកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឡើយ។

ដោយមើលឃើញភាពរញ៉េរញ៉ៃ និងបាត់បង់នៅសណ្ដាប់តាមដងផ្លូវសាធារណៈ និងមានការរិះ គន់ពីសំណាក់មហាជន ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំក្រុមអាជីវករ ដែលកំពុងលក់ដូរឥតសណ្ដាប់ធ្នាប់ តាមដងផ្លូវជុំវិញបរិវេណ ផ្សារសាមគ្គីស្ទឹងត្រែង និងនៅលើផ្លូវជុំវិញរង្វង់មូលមាត់ទន្លេសេកុង រួមទាំងដងផ្លូវមួយចំនួនផ្សេងទៀត។

ឧត្ដមសេនីយ៍ត្រី ឌៀប ចាន់ធី ស្នងការរងទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ផ្លូវទឹក បាន ឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈទាំងនេះ គឺមានកម្លាំងអាជ្ញាធរខេត្ត អាជ្ញាធរ ក្រុង និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ៕អត្ថបទ៖ មាស ផល្លា



អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm