សហភាពសហព័ន្ធយុវជនកម្ពុជាក្រាបថ្វាយព្រះអំណរព្រះរាជគុណ ក្នុងព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

2022/11/01 11:32:25 pm        47

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សូមក្រាបថ្វាយព្រះអំណរព្រះរាជគុណយ៉ាងខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់ព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចយាង និងអញ្ជើញទត និងទស្សនាការសម្តែងក្នុងព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមក្រាបថ្វាយព្រះអំណរព្រះរាជគុណយ៉ាងខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពថ្លែងព្រះអំណរគុណ និងអរគុណថ្វាយ និងជូន ព្រះរាជវង្សានុវង្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិស្សុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញា លោកឧកញា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលយាង និងអញ្ជើញ ទត និងទស្សនាការសម្តែងក្នុង ព្រះរាជកម្មវិធី «១០០ ព្រះវស្សា នៃ ព្រះបិតាឯករាជ្យជាតិ» នារាត្រីថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ដែលនេះជាមហាកិត្តិយសដ៏ធំធេងថ្លៃថ្លារបស់ទូលព្រះបង្គំយើងខ្ញុំ ដែលជាអ្នករៀបចំ។ 

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកអញ្ចលីប្រណម្យ បួងសួងដល់អស់វត្ថុសក្តិសិទ្ធក្នុងលោក គុណបុណ្យព្រះរតនត្រៃ កែវទាំង៣ បារមីទេវតាថែរក្សាព្រះមហាស្វេតឆត្រ និងទឹកដីព្រះរាជាណាចក្រកម្ពុជា យាងប្រោះព្រំស័ព្ទាធុការពរជ័យ ថ្វាយព្រះករុណាថ្លៃវិសេស សម្តេចម៉ែ ព្រមទាំងសម្តេច ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញា លោកឧកញា អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ប្រការ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        583

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm