សូម៉ាលី ៖ ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលីស បានកើនឡើងដល់១២០នាក់ ខណៈ១៥០នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមអ៊ីស្លាមនិយមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា al Shabaab បានអះអាងការទទួលខុសត្រូវសម្រាប់ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារមានមនុស្សស្លាប់ច្រើននៅប្រទេសសូម៉ាលីស ចាប់តាំងពីឆ្នាំ២០១៧មក ដែលនៅពេលនោះការបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សរហូតដល់៥០០នាក់ នៅក្នុងទីតាំងតែមួយកន្លែង។

