ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអំ ពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំទាំងអស់ អញ្ជើញទៅទទួលសេវាសុខភាពដោយឥតគិតថ្លៃពី ក្រុមគ្រូពេទ្យ TYDA។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ TYDA នៅខេត្តត្បូងឃ្មុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណអនុវិទ្យាល័យ ទួលកណ្តោល ស្ថិតក្នុងភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ដោយ៖ គង់ ឌិន




