ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានអនុម័តថ វិកាគម្រោងថ្មីដែលស្មើនឹង ៤១,៥៦៨.៥៣ដុល្លារអាម៉េរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត«គម្រោ ងសន្តិសុខស្បៀង សម្រាប់កសិករក្រីក្រ»។
ប្រភពដដែលបន្តថា គម្រោងនេះទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់នេះ នឹងជួយឱ្យការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។
រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ៕
ដោយ៖ គង់ ឌិន






