ភ្នំពេញ : ឯកឧត្ដម ហ៊ុន ម៉ានី តាមរយៈហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរសេរថា ផ្តើមចេញពីទស្សនៈចង់ចូលរួមជាវិជ្ជមានជាមួយសង្គម របស់សហគ្រិនវ័យក្មេងជាច្រើនរូប ពួកយើងបានជួបជុំគ្នាដើម្បីស្វែងរកគម្រោងអ្វីមួយដែលអាចជះឥទ្ធិពលក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជន។ «ភ្នំពេ ញស្អាត» ត្រូវបានចាប់បដិសន្ធិជាមួយទស្សនៈថ្មីមួយ គឺការបណ្តុះស្មារតី ទម្លាប់ល្អក្នុងការថែរក្សាបរិ ស្ថាន។ បន្ថែមពីលើនេះ ពីមួយឆ្នាំទៅមួយឆ្នាំ «ស្អាត» តែងតែនាំមកនូវភាពច្នៃប្រឌិតថ្មីៗ និងប្លែកៗ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ការចូលរួមពីសំណាក់មហាជនគ្រប់មូលដ្ឋាន។
ឯកឧត្ដមបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ មានកិត្តិយស ដែលបានចូលរួមចំណែក ក្នុងនាមជាស្ថាបនិកមួយ នៃយុទ្ធនាការនេះ។
ឯកឧត្ដមក៏បានអំពាវនាវដល់សាធារណជន សូមរង់ចាំមើលទាំងអស់គ្នាថាតើ ២០២២ នេះ«ភ្នំពេញស្អាត» នឹងមានអ្វីថ្មី? សូមបងប្អូនសាធារណជនរង់ចាំតាមដាន និងចូលរួមជាមួយយុទ្ធនាការនេះដើម្បីរាជធានីភ្នំពេញកាន់តែមានបរិស្ថានស្អាត និងសោភ័ណភាពកាន់តែស្រស់ឆើតឆាយ៕
ដោយ៖ គង់ ឌិន
