ភ្នំពេញ៖ នៅអគារផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តភាព” ដោយស្របតាមផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ និងកិច្ចគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍហិរញ្ញប្បទាននិរន្តរភាពតាមរយៈការកៀរគរទុនពីផ្សារមូលបត្រកម្ពុជា។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីហិរញ្ញប្បទាននិរន្តរភាពរួមមានសញ្ញាបណ្ណបៃតងជាមួយនឹងអត្ថប្រយោជន៍ទៅដល់ភាគីពាក់ព័ន្ធ។




