សម្តេចតេជោ សោកស្តាយសោកនាដកម្មនៅអ៊ុយគ្រែន និងត្រៀមខ្លួនជា​ស្រេចក្នុង​ការបញ្ជូន​អ្នកដោះមីន​ទៅប្រទេសនេះ

2022/11/02 04:24:54 pm        828

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវ​ការសោក​ស្តាយ​ចំពោះ​សោកនាដកម្ម ដែលបានកំពុងកើតឡើងនៅប្រទេសអ៊ុយគ្រែន ខណៈសម្តេចក៏​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេចផងដែរ ដើម្បីបញ្ជូនអ្នកដោះមីន​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អ្នកដោះមីន​នៅ​ប្រទេស​អ៊ុយគ្រែន​ ក្នុងពេលវេលាសមស្របណាមួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ក្រោយជំ​​នួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ូទ្យូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយគ្រែន កាលពីម្សិលមិញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបង្ហាញថា លោកហ្ស៊ែលឡិនស្គី បាន​សម្តែង​ការ​ពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងបាន​ចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្តិបាតអង្គការសហប្រជាជាតិ និង​ជំហរ​ជាក់​លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយគ្រែន។

 នៅក្នុងកិច្ចជំនួបតាមទូរស័ព្ទដ៏កម្រ និងជាលើកដំបូងបំផុតរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ពីរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​សោកនាដកម្ម ដែលបាននិងកំពុងកើតឡើងនៅអ៊ុយគ្រែន។ សម្តេចក៏​បាន​«សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារថ្មីៗទៅ លើទីក្រុងគៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយគ្រែន ដែលបណ្តាល​ឲ្យ​មាន​ការ​បាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់​ចរន្ត​អគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀង​អាហារ​ធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក»។

 នៅកិច្ចសន្ទនានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់សង្រ្គាមនាពេលកន្លងមក ប្រាប់ទៅកាន់លោកប្រធានាធិតបតី ហ្ស៊ែលឡិនស្គីផងដែរ ដោយ សម្តេចបាន​បង្ហាញ​ថា​«គ្មាន​សង្រ្គាម​ណាមួយ​អាច​បញ្ចប់​បាន​ដោយ​ប្រើប្រាស់​សង្រ្គាម​នោះ​ទេ»​។ សម្តេចតេជោបានប្រាប់ដល់លោកហ្ស៊ែលឡិនស្គីទៀតថា«កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងដោះ​ស្រាយ ដោយសន្តិវិធី» ហើយសង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នឹង​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ផងដែរ។

 នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​សង្រ្គាម នៅអ៊ុយគ្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ ដែលមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ​ការ​ប្រើ​ប្រា​​ស់​ទន្រ្ទានយកទឹកដីពីប្រ ទេសដទៃនោះឡើយ។

 យ៉ាង​ណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់លោកហ្ស៊ែលឡិនស្គីផងដែរថា ដោយ មានការសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​អ្នក​ដោះមីន​របស់កម្ពុ ជា​ទៅ​ជួយ​បណ្តុះ​បណ្តាល​ដល់​អ្នក​ដោះមីន​របស់​អ៊ុយគ្រែន​តាម​ពេល​វេលា​សម​ស្រប​ណាមួ​យផងដែរ។

 បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលបានឲ្យដឹងផងដែរថា នៅ​ក្នុង​កិច្ច​ជំនួប​នេះ លោកហ្ស៊ែលឡិនស្គី បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​កម្ពុជា​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​លើវិ​ស័យដោះមីននៅអ៊ុយគ្រែន និងគាំទ្រសំណើររបស់សម្តេចតេជោ ដែលចង់​ឲ្យ​មាន​ឯក​អគ្គរាជទូត-រដ្ឋទូតនៃប្រទេសទាំងពីរនោះ។

 ដោយឡែកសម្រាប់ទំទាក់ទំនង រវាងអ៊ុយគ្រែន និងអាស៊ាន លោកហ្ស៊ែលឡិនស្គី​បាន​ថ្លែង​អំណរ គុណចំពោះសេចក្តីថ្លែងការណ៍ទាំងបីររបស់អាស៊ាន គាំទ្រដល់អ៊ុយគ្រែន និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជា ចំពោះសំណើរអ៊ុយគ្រែនសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍(TAC។ លោកប្រធានាធិបតីអ៊ុយគ្រែន ក៏បានស្នើ​សុំ​សម្តេច​តេជោ ថ្លែង​​សន្ទរកថាតាមប្រព័ន្ធវិដេអូ ក្នុងពេលកិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះនា​ពេល​ខាង​មុខនេះផងដែរ ខណៈសំណើរនេះត្រូវ បានសម្តេចតេជោនាយករដ្ឋមន្រ្តីឆ្លើយតបថា កម្ពុជា​នឹង​បន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្លើយតប​នឹង​គោល​បំណង​រប​ស់​អ៊ុយគ្រែន​។

បើតាមសេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយគ្រែនក្នុងពេលវេលាសមស្របណាមួយ បន្ទាប់​ពី​លោក​ហ្ស៊ែលឡិនស្គី បានគោរពអញ្ជើញសម្តេចក្នុងពេលដែលសន្ទនាតាមទូរស័ព្ទនោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm