សហរដ្ឋអាមេរិក៖ មនុស្សម្នាក់ត្រូវបានសម្លាប់ នៅវិទ្យាល័យមួយក្នុងទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ទី១២ ខែមេសា និងមន្ត្រីនគរបាលម្នាក់បានរងរបួស នៅពេលដែលនគរបាលបានប្រឈមជាមួយ នឹងជនសង្ស័យប្រដាប់អាវុធម្នាក់។

ការបាញ់ប្រហារដែលបានកើតឡើងនៅម៉ោងប្រហែល ៣ និង ១៥នាទីរសៀលម៉ោងក្នុងស្រុកនៅសាលារៀន Austin-East Magnet ភាគខាងកើតទីក្រុង Knoxville ជាអំពើហិង្សាប្រដាប់អាវុធចុងក្រោយបង្អស់នៅសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្ដាលខែមីនា។ នគរបាលទីក្រុង Knoxville បាននិយាយថា មន្ត្រីដែលត្រូវបានវាយប្រហារដោយកាំភ្លើង ត្រូវបានគេរំពឹងថាមិនគ្រោះថ្នាក់ដល់ជីវិតទេ។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានកំណត់អត្តសញ្ញាណជនសង្ស័យ ឬជនរងគ្រោះភ្លាមៗទេ ដោយគ្រាន់តែបានបញ្ជាក់ថា អ្នកស្លាប់ទាំង ២នាក់គឺជាបុរស។ គេមិនទាន់ដឹងច្បាស់ទេថា តើសាលារៀន Austin-East Magnet បានបើកទ្វារឡើងវិញ ឬយ៉ាងណា៕
អត្ថបទ៖ សុខមាន