អ្នកលេង​ម៉ូតូ​ត្រៃ ជា លី​ឃាង ប្ដេជ្ញា​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិនៅ​កូរ៉េ​

2022/11/02 05:36:39 pm        570

​ប្រណាំង​ម៉ូតូ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ត្រៃ​ជើង​ខ្លាំង​កម្ពុជា ជា លី​ឃាង បានធ្វើ​ដំណើរ​ទៅ​សាធារណរដ្ឋ​កូរ៉េ​ហើយកាល​ពី​រាត្រី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​អន្ដរជាតិ​ Extreme Enduro Sanlim Husqvarna Championship 2022 ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា​ខាងមុខ ក្រោម​ការដឹកនាំ និង​ឧបត្ថម្ភ​ទាំង​ស្រុង​​ដោយ​លោក សេង តារា តំណាង​សហគមន៍​អ្នកជំនួញ​ប្រទេស​កូរ៉េ។​

​មុន​ចាក​ចេញពី​មាតុភូមិ ជា លី​ឃាង បាន​សម្ដែង​សេចក្ដី​រីករាយដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ នៅ​សាធារណរដ្ឋ​កូរ៉េ ទោះបី​ខ្លួន​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ថ្មី​បែប​ Extreme Enduro ​ដែលជា​វិញ្ញាសា​ជិះ​តាម​ជ្រលង និង​ឡើង​ភ្នំ​ក៏ដោយ។ លី​ឃាង បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ ក៏ដូចជា​បង្ហាញ​ឲ្យ​ឆាក​អន្ដរជាតិ​បានដឹងថា កម្ពុជា​ក៏មាន​កីឡាករ​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះដែរ។​ ​ដោយឡែក​លោក សេង តារាង បាន​គូសបញ្ជាក់ថា ដោយសារ​ការស្រលាញ់​វិស័យ​កីឡា​យានយន្ដ និង​ចង់​រួមចំណែក​អភិវឌ្ឍន៍​កីឡា​មួយ​នេះ ពិសេស​ចង់ឃើញ​កីឡាករ​កម្ពុ​ជាមាន​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ ទើប​ខ្លួន​សម្រេច​ឧបត្ថម្ភ​កីឡាករ ជា លី​ឃាង ចូលរួម​ការប្រកួត​ Extreme Enduro Sanlim Husqvarna Championship 2022។ បន្ថែម​លើ​នេះលោក​ក៏មាន​គម្រោង​នាំយក​កីឡាករ​ផ្សេងៗ ទៅ​ប្រកួត​នាពេល​ក្រោយ​ទៀតផង។​

​ក្នុងការ​ឱកាស​ជូនដំណឹង​កូនក្រុម​ឡើង​យន្ដហោះ​ផងដែរ លោក សុខ តាំង ដែលជា​គ្រូបង្វឹក​ផ្ទាល់​របស់ ជា លី​ឃាង បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​កូនសិស្ស​របស់ខ្លួន ទោះបី​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ថ្មី​ក៏ដោយ។​ ​គួរ​ដឹងថា ការប្រកួត​រយៈពេល ៣​ថ្ងៃលើ​ទឹកដី​កូរ៉េ​នា​ចុង​សប្ដាហ៍​នេះគឺមាន​អត្ត​ពលិកម​ក​ពី ៦​ប្រទេស​ចូលរួមគឺមាន​កម្ពុជា ជប៉ុន រុស្ស៊ី ថៃ ឆាយ​នី​ស​តៃប៉ិ និង​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង។ បេសកកម្ម​នេះក៏មាន​ការគាំទ្រ​ពេញទំហឹង​ពី​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​ផងដែរ។ សម្រាប់ ជា លី​ឃាង នេះ​ជា​លើកដំបូង​ហើយដែល​គេ​បាន​ចូលរួម​ប្រកួត​អន្ដរជាតិ ក្រៅ​តំបន់​អាស៊ាន ដ្បិត​កន្លង​រូបគេក៏​ធ្លាប់​ចូលរួម​ប្រកួត​អន្ដរជាតិនៅ​ប្រទេស​ថៃ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm