
ភ្នំពេញ៖ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញនាព្រឹកថ្ងៃទី២វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម បើកវេទិកាពិគ្រោះ យោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ ស្តីពីកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅស្ដីពីក្របខណ្ឌ សម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា(ERIA) ផងដែរ។ សម្ដេចបានរម្លឹកថា អាសិប ត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចា កាលពីឆ្នាំ២០១២នៅរាជធានីភ្នំពេញ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិបសម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាក្រោម៖
ទី១-កាគីសមាជិក និង ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុង ការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ ឱ្យបានជា អតិបរមា ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រនិងសម្បទានចាំបាច់នានា។
ទី២-ខ្ញុំសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិកនិងភាគីហត្ថលេខីទាំងអស់នៃ អាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។
ទី៣-កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិកនិងភាគី ហត្ថលេខីនៃអាសិបសំដៅគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិបពនឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។
ទី៤-វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា។ សម្ដេចបានលើកទឹកចិត្តយ៉ាងទទូច ឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ នៃអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។
សម្ដេចបានបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និង ភាគី ហត្ថលេខី នៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់ សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការ នៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេសនេះ ឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយ ដែល គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។
សម្ដេចបន្តថា វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និង បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់ ។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាព សកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាននៅដើមឆ្នាំ២០២២នេះ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញ ក្នុងការចរចាជាច្រើន ចាប់តាំងពីបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់កម្ពុជាដែលជាប្រធានអាស៊ាន ។អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលគ្របដណ្តប់ជិត៣០% នៃផលិតផលសរុបក្នុងស្រុកពិភពលោក នឹងចំនួនប្រជាជន ព្រមទាំងទំហំពាណិជ្ជកម្មរបស់ពិភពលោក។
វេទិកាជាន់ខ្ពស់នាពេលនេះ ក៏រួមបញ្ចូលផងដែរនូវការដាក់ឱ្យប្រើប្រាស់សៀវភៅទី២ របស់ ERIA ស្ដីពីកិច្ចព្រម ព្រៀងអាសិប ក្រោមមូលបទ “ ថាមវន្តនៃអាស៊ីបូព៌ា និងកិច្ចព្រមព្រៀងភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិប៖ ក្របខ័ណ្ឌសម្រាប់សមាហរណកម្មក្នុងតំបន់ ដែលសៀវភៅទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ២០២២នេះ នៅទីក្រុងភ្នំពេញ។ ERIAក៏ទើបតែបញ្ចប់កំណែលើកទី៣ ស្ដីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ Comprehensive Asia Development Plan, CADP 3.0 ដែលត្រូវបានលើកយកមកពិភាក្សាផងដែរអំពីតួនាទីនៃកិច្ចព្រមព្រៀងអាសិប ដែលដើរតួយ៉ាងសំខាន់ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា។
នៅក្នុងវេទិកានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាក៏មានសុទិដ្ឋិនិយមចំពោះសក្ដានុពលនៃផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ CADP 3.0 ដែលរួមចំណែកដល់ការសម្រេចបាននូវសេដ្ឋកិច្ចរួមបញ្ចូលគ្នាប្រកប ដោយភាពច្នៃប្រឌិត មានលក្ខណៈរួមគ្នា និងនិរន្តរភាពសេដ្ឋកិច្ចក្នុងតំបន់ ហើយការសិក្សា ដែលធ្វើឡើងដោយ ERIA នឹងផ្តល់ អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិប៕ អត្ថបទ៖ មុត សុទ្ធ






