ក្រុមមន្ត្រី​លោកខាងលិច​៖ ​អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​អាវុធ​បន្ថែម​ឲ្យ​រុស្ស៊ី ​រួម​ទាំង​មី​ស៊ី​ល​បាលី​ស្ទីក​ដើម្បី​ប្រើ​នៅ​អ៊ុយ​ក្រែ​ន

2022/11/02 06:08:36 pm        793

​អឺរ៉ុប៖ ក្រុម​មន្ត្រី​មកពី​ប្រទេស​មួយ​នៅ​លោក​ខាង​លិច​ ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​កម្ម​វិធី​អាវុធ​របស់​អ៊ីរ៉ង់ ​បាន​ប្រាប់​សារព័ត៌មាន CNN ថា អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​អាវុធ​ប្រមាណ ១​,០០០​ប្រភេទរួម​ទាំង​មី​ស៊ី​ល​រយៈ​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​ដី​ទៅ​ដី និង​យាន​ដ្រូ​ន​វាយប្រហារ​បន្ថែម​ទៀត​ទៅ​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

​ការ​ដឹក​ជញ្ជូន​នឹង​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​នឹង​ក្លាយ​ជា​ជំហាន​ដំបូង​របស់​អ៊ីរ៉ង់​ដែល​បញ្ជូន​មី​ស៊ី​ល​បាញ់​ស៊ី​ប​គោលដៅ​ដ៏​ទំនើប​ទៅ​ឲ្យ​រុស្ស៊ី ដែល​អាច​ជួយ​បង្កើន​សមត្ថភាព​នៅ​សមរភូមិ​របស់​វិមាន​ក្រឹម​ឡាំង​។ ​ក្រុម​មន្ត្រី​ទាំងនោះ​និយាយ​ថា ការ​បញ្ជូន​អាវុធ​ចុងក្រោយ​ពី​អ៊ីរ៉ង់​ទៅ​កាន់​រុស្ស៊ី បាន​រួម​បញ្ចូល​ទាំង​យាន​ដ្រូ​ន​ចំនួន​ ៤៥០​គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​បំផ្លិចបំផ្លាញ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​រួច​ទៅ​ហើយ​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​ពួកគេ​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​អ៊ីរ៉ង់​ជាង​ ៣០០​គ្រឿង​។​

​ការ​បញ្ជូន​អាវុធ​វគ្គ​ថ្មី​ដែល​ត្រូវ​គេ​រំពឹង​ទុក​នេះ នឹង​បង្ហាញ​ពី​សន្ទុះ​ខ្លាំង​នៃ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​។ ខណៈ​ពេល​មិនទាន់​ដឹង​ច្បាស់​ថា ​ពេលណា​អាវុធ​ទាំង​នោះ​នឹង​បាន​ទៅដល់​រុស្ស៊ី ក្រុម​មន្ត្រី​ជឿជាក់​ថា អាវុធ​ទាំងនោះ​ពិតជា​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មុន​ដំណាច់​ឆ្នាំនេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទាំងនេះ​ត្រូវ​បាន​ប្រើ​ប្រាស់ ​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm