Atletico Madrid ចាញ់​នៅ​ផ្ទះ Porto សូម្បី​កៅអី Europa League ក៏​បាត់​

2022/11/02 06:25:37 pm        72

​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ធ្លាក់​ចេញពី​វគ្គ​ចែក​ពូ​ល UEFA Champions League ជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ចាញ់​នៅ​ទឹកដី Porto ២-១ បាត់​ទាំង​កៅអី Europa League ទៅទៀត​។

​​ក្រុម​របស់លោក Diego Simeone សង្ឃឹមថានឹង​នៅសល់​ក្តីសង្ឃឹម​ខ្លះ​នៅ Europa League ក្រោម​ស្មើ​នៅ​ទឹកដី Leverkusen សប្តាហ៍​មុន តែ​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ របស់​ម្ចាស់ផ្ទះ Porto ដោយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi និង Stephen Eustaquio គ្រប់គ្រាន់​ល្មម​ធ្វើឱ្យ Porto បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល B ជា​ក្រុម​លេខ១ ទោះបី Atletico Madrid តាម​បាន​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​ក៏ដោយ​។ ​​នេះ​ជា​លើកដំបូង​របស់លោក Diego Simeone ដែល​បាន​ដឹកនាំ Atletico Madrid បញ្ចប់​បាត​ពូ​ល​នៅ UCL តាំងពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ២០១១​។

​​Atletico Madrid ធ្លាប់​ធ្លាក់​ពី​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ពីរលើក​ក្នុងនោះ​លើក​ទី១ រដូវ​កាល ២០០៩-២០១០ និង​លើក​ទី២ រដូវ​កាល ២០១៧-២០១៨ ដែល​ធ្លាក់​ទៅ​ទើ​នៅ Europa League និង​លើក​ពាន​តែម្តង​។ ​​សំពាធ​ក៏​ធ្លាក់​កាន់​ខ្លាំង​ទៅលើ​អ្នកចាត់ការ​អា​ហ្ស​ង់​ទីន Diego Simeone ក្រោយ Atletico Madrid ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុង ១២ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល B នេះ Club Bruges បន្តដំណើរ​ទៅ​ជុំ​បន្ត​តែត្រឹម​ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ក្រោយ​ស្មើ​នៅ​ទឹកដី Leverkusen ០-០ ខណៈ​ក្រុម​អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​របស់ Xabi Alonso នៅសល់​កៅអី​នៅ Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm