កូរ៉េខាងត្បូង៖ ក្រុមអ្នកកាន់មរណទុក្ខដែលមួយចំនួនបានយំ ខណៈពួកគេគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការរត់ជាន់គ្នាអំឡុងពិធីបុណ្យ Halloween ដែលបានបណ្តាលឲ្យមនុស្ស ១៥៦នាក់ស្លាប់នៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល។

ជនរងគ្រោះភាគច្រើនគឺជាប្រជាជនមានវ័យចន្លោះ ២០ឆ្នាំ ដែលបានសម្រុកចូលមកតាមផ្លូវតូចចង្អៀតមួយ ដែលពិធិបុណ្យ Halloween ត្រូវបានធ្វើឡើងបន្ទាប់ពីវិធានការរឹត្បិតជំងឺកូរ៉ូណា ដែលបានផ្អាកពិធីបុណ្យជាប្រពៃណីនេះរយៈពេល ២ឆ្នាំកន្លងមក។ ប្រជាជនមួយចំនួនបានរិះគន់នគរបាល សម្រាប់ការគ្រប់គ្រងមិនបានគ្រប់គ្រាន់លើប្រជាជនដ៏ច្រើន មុនពេលហេតុការណ៍រត់ជាន់គ្នាកើតឡើង។ កំណើនអ្នកស្លាប់ដោយការរត់ជាន់គ្នាបានកើនឡើងដល់ ១៥៦នាក់ និង ១៥១នាក់ផ្សេងទៀតបានរងរបួស ដែលក្នុងចំណោមនេះ ២៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាមួយគ្នានេះក៏មានជនបរទេសយ៉ាងហោចណាស់ ២៦នាក់មកពី ១៤ប្រទេសស្ថិតក្នុងចំណោមអ្នកស្លាប់៕
អត្ថបទ៖ ប៊ុនថន