Spurs ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ UCL ក្រោយ​ឈ្នះ​នៅ​ទឹកដី Marseille

2022/11/02 09:25:26 pm        118

​បាល់ទាត់៖ ​ក្រុម Tottenham Hotspur ទីបំផុត​បាន​ឈានឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ និង​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល D ក្រោយ​យកឈ្នះ​នៅ​ទឹកដី​បារាំង​របស់ Olympique Marseille ដោយ​លទ្ធផល ២-១ ទាំង​ប្រផិតប្រផើយ​នៅ​ចុង​ម៉ោង​។

​​បួន​ក្រុម​ពូ​ល D នេះ​សុទ្ធតែ​មានឱកាស​ឡើង​វគ្គ​បន្ត​ទាំងអស់​ ដោយ​ទាមទារ​ជ័យជំនះ​រៀងខ្លួន​។ ​ម្ចាស់ផ្ទះ Marseille បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤៥+២ ចុង​វគ្គ​ទី១ ដោយ​ខ្សែការពារ Chancel Mbemba ដោយ​លទ្ធផល​បណ្តោះអាសន្ន​ត្រឹម​វគ្គ​ទី១ នោះ​មានន័យថា Spurs ឈរ​លេខ៣ ក្នុង​ពូ​ល​។ ​យ៉ាងណាក្តី​នៅ​វគ្គ​ទី២ លេង​បាន ៩នាទី Clement Lenglet ជា​អ្នក​តាម​ស្មើ​វិញ​ឱ្យ Spurs ហើយ​លទ្ធផល​ស្មើក៏​អាចឱ្យ Spurs ទៅ​វគ្គ​បន្ត​ផងដែរ​។

ក្រុម​ម្ចាស់ផ្ទះ Marseille បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង ​ដើម្បី​រក​គ្រាប់​ជ័យជំនះ​តែ​មិនបាន​សម្រេច បែ​ជា​របូត​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​នាទី​ទី៩០+៥ ដោយ Pierre-Emile Hojbjerg​។ ​បី​ពិន្ទុ​នេះ​មិន​ត្រឹម​ធ្វើឱ្យ Spurs ឡើង​វគ្គ​បន្ត​ទេ តែ​ថែមទាំង​បញ្ចប់​លេខ ១ ក្នុង​ពូ​ល D ផងដែរ​។ ​​ចំណែកឯ​លេខ២ ក្នុង​ពូ​ល​គឺ​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Eintracht Frankfurt ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Sporting Lisbon ២-១ ខណៈ​ក្រុម​ព័រទុយហ្កាល់​មួយ​នេះ​នៅសល់​កៅអី Europa League ក្នុងនាម​ជា​ក្រុម​លេខ៣ ក្នុង​ពូ​ល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm