បាល់ទាត់៖ ក្រុមអង់គ្លេស Manchester City ទំនងជានឹងដាក់កីឡាករក្មេងៗឱ្យចូលលេងរាត្រីនេះពេលទទួលភ្ញៀវ Sevilla ដែលជាការប្រកួតបង្គ្រប់កិច្ចក្នុងពូល G នៃក្របខណ្ឌ UEFA Champions League។ លោក Pep Guardiola បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា កីឡាករដែលមិនសូវបានលេងជាប់លាប់នឹងត្រូវដាក់ឱ្យចូលលេងយប់នេះ។

កីឡាករក្មេងៗរបស់ City ដូចជា Cole Palmer និង Rico Lewis ត្រូវបានគេរំពឹងថាចូលលេង ខណៈដែលខ្សែប្រយុទ្ធជួរមុខ Erling Haaland បន្តអវត្តមាន។ Erling Haaland ដែលបានស៊ុតបញ្ចូលទី ២២គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតរដូវកាលនេះស្ថិតក្នុងស្ថានភាពស្រួលបួល ១០០% ហើយ តែនឹងអាចចូលលេងពេលជួប Fulham ចុងសប្តាហ៍នេះ។ ចំណាត់ថ្នាក់ក្រុមទាំង ៤ នៅក្នុងពូល D បានដឹងច្បាស់លាស់អស់ហើយ ថ្វីបើនៅសល់មួយប្រកួតយប់នេះក្តី ដោយ Manchester City ឈរលេខ១, Borussia Dortmund ឈរលេខ២, Seviila ឈរលេខ៣ មានកៅអីនៅ Europa League និងលេខ៤ FC Copenhagen៕
អត្ថបទ៖នាង សុភាវុធ