ប្រដាល់៖ បុរសដែលត្រូវបាន Mike Tyson ខាំស្លឹកត្រចៀកកាលពីទសវត្សរ៍ ៩០ Evander Holyfield បានប្រកាសពីការវិលឡើងសង្វៀនវិញ តែមិនមែនវាយជាមួយ Mike Tyson ឡើយ។ ឈានដល់វ័យ ៥៨ឆ្នាំទៅហើយ Evander Holyfield នឹងឡើងសង្វៀនប្រកួតមិត្តភាពមួយនៅថ្ងៃទី៥ ខែមិថុនា ជាមួយបុរសវ័យ ៤៧ឆ្នាំអៀកឡង់ Kevin McBride។
ថ្ងៃទី៥ ខែមិថុនានឹងជាព្រឹត្តិការណ៍ប្រដាល់ដណ្ដើម និងការពារខ្សែក្រវាត់ទំងន់ស្រាលរវាង Teofimo Lopez ជាមួយ George Kambosos នៅ Miami។ ការប្រកាសឡើងសង្វៀនវិញនេះដែរ បន្ទាប់ពីគូប្រកួតស្វិតស្វាញកាលពីទសវត្សរ៍ ៩០ Mike Tyson ក៏បានត្រឡប់សង្វៀនវិញដែរកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកជួបជាមួយ Roy Jones Jr. ដែលត្រូវបានគេដឹងថា ទាក់ទាញចំនួនអ្នកទិញការទស្សនាតាមអនឡាញដល់ទៅ ១.៦លាន៕
អត្ថបទ៖នាង សុភាវុធ