អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu និយាយថា ​ក្រុម​របស់​លោក​ជិត​ឈាន​ដល់​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ហើយ​

2022/11/02 09:59:54 pm        716

​អ៊ីស្រាអែល៖ អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សម្ព័ន្ធ​ភាព​ស្ដាំនិយម​របស់​លោក​ជិត​ឈាន​ដល់​ជ័យជម្នះ​ដ៏​ធំធេង​ក្នុង​ការ​បោះឆ្នោត បន្ទាប់ពី​ការ​ស្ទង់​មតិ​ក្រោយ​ការបោះឆ្នោត​បាន​ព្យាករណ៍​ថា ក្រុមចម្រុះ​របស់​លោក​ទ​ទួល​បាន​សំឡេង​ភាគច្រើន​ស្ដួច​ស្ដើង​ក្នុង​សភា ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់មក​កាន់​តំណែង​ជាថ្មី​របស់​លោក​។​

​លោក Netanyahu បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ទាំង​ទឹកមុខ​ញញឹម​ នៅ​ទីស្នាក់ការ​បោះឆ្នោត​របស់​លោក​នៅ​ក្នុង​ទីក្រុង Jerusalem ថា យើង​បាន​ឈ្នះ​ការបោះឆ្នោត​ផ្ដល់​ទំនុក​ចិត្ត​ដ៏​ច្រើន​សម្បើម​ពី​ប្រជាជន​អ៊ីស្រាអែល​។ លោក​បាន​ប្រាប់​ក្រុម​មនុស្ស​ដែល​កំពុង​សាទរ​រូបលោក​ថា យើង​ជិត​ឈាន​ដល់​ជ័យជម្នះ​ដ៏​ធំ​ហើយ។ ដោយមាន​ការ​គាំទ្រ​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​ស្តាំនិយម​ជ្រុល​របស់​លោក លោក Netanyahu ស្ថិត​ក្រោម​ការ​កាត់​ក្តី​ពី​បទ​ពុករលួយ​ដែល​លោក​បាន​បដិសេធ​នោះ កំពុងតែ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់អំណាច​ជាថ្មី នេះ​បើ​យោង​តាម​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ របស់​ទូរទស្សន៍​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ថ្ងៃ​ទី១ ខែ​វិច្ឆិកា ដែល​បាន​ព្យាករណ៍​ពី​ប្លុក​របស់​លោកក្នុងចំណោម​គណ​បក្ស​ចំនួន​៤ ដែល​ទទួល​បាន​អាសនៈ​ចំនួន​ ៦២​ ក្នុងចំណោម​អាសនៈ​ចំនួន​ ១២០ ​របស់​សភា​។​

​លទ្ធផល​ចុងក្រោយ​មិន​ត្រូវ​បាន​រំពឹង​ទុក​ទេ​រហូតដល់​ចុង​សប្ដាហ៍​នេះ​។​ ​ការ​កាន់អំណាច​រយៈពេល​ ១២​ឆ្នាំ​របស់​លោក Netanyahu បាន​បញ្ចប់​កាលពី​ខែ​មិថុនា ​ឆ្នាំ២០២១​ នៅ​ពេល​អ្នក​និយម​កណ្ដាល​លោក Yair Lapid បាន​គ្រប់គ្រង​សម្ព័ន្ធ​ភាព​ដ៏​ផុយ​ស្រួយ​នៃ​ប្លុក​អ្នក​សេរីនិយម ស្តាំ​និយម និង​គណបក្ស​អារ៉ាប់​ជា​លើកដំបូង និង​ដែល​បាន​ដឹកនាំ​ប្រទេស​មួយ​ឆ្នាំ​ក្នុង​ការ​គ្រប់​គ្រង​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        386
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm