បាល់ទាត់៖ ជប៉ុនបានក្លាយជាក្រុមបាល់ទាត់មុនគេបង្អស់ ដែលបង្ហាញបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់សម្រាប់ World Cup 2022 នៅកាតាក្នុងខែនេះ និងបានដាក់គោលដៅឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។

គ្រូបង្វឹកជប៉ុនលោក Hajime Moriyasu មិនបានកោះហៅខ្សែប្រយុទ្ធ Celtic, Kyogo Furuhashi និងខ្សែប្រយុទ្ធ Vissel Kobe, Yuya Osako ឡើយសំរាប់ជម្រើសកីឡាករទាំង ២៦នាក់នេះ។ ចំណែកឯខ្សែបម្រើក្រុម Union Berlin ដែលកំពុងនាំមុខគេនៅ Bundesliga, Genki Haraguchi ក៏មិនត្រូវបានកោះហៅផងដែរ។
ក្រុមបាល់ទាត់ជប៉ុនមិនដែលមានប្រវត្តិឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយឡើយនៅ World Cup តែលោក Hajime Moriyasu បានដាក់គោលដៅឡើងឱ្យដល់វគ្គ ៨ក្រុមចុងក្រោយនៅកាតាឆ្នាំនេះ បើទោះជាស្ថិតក្នុងពូលជាមួយក្រុមខ្លាំងដូចជាអេស្ប៉ាញ អាល្លឺម៉ង់ និងកូស្តារីកាក្តី។ ជប៉ុននឹងត្រូវចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅ World Cup ឆ្នាំនេះដោយនឹងត្រូវជួបជាមួយក្រុមអាល្លឺម៉ង់នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ៕
អត្ថបទ៖នាង សុភាវុធ