មេដឹកនាំ​ពិភពលោក​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​

2022/11/02 10:22:56 pm        704

​អ៊ុយក្រែន៖ មេដឹកនាំ​ពិភពលោក​កំពុង​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​ ដែល​នឹង​នាំចេញ​ស្បៀង​អាហារ​ដល់​ប្រទេស​ដែល​ត្រូវការ​ច្រើន​បំផុត​។ ក្រុម​មេដឹកនាំ​កំពុង​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ត​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឡើងវិញចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ​។

កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ ដែល​សម្របសម្រួល​ដោយ​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ​។ រុស្ស៊ី​និយាយ​ថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ក្បួន​នាវា​របស់​ពួកគេ​ នៅក្នុង​កំពង់ផែ Sevastopol តំបន់​គ្រី​មៀ។ ពួកគេ​បាន​រិះគន់​អ៊ុយ​ក្រែ​ន ​ចំពោះ​ការធ្វើ​ឲ្យ​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ និង​នាវា​អម​របស់​រុស្ស៊ី​ស្ថិតក្នុង​ហានិភ័យ​។ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​ទូរស័ព្ទ​ទៅកាន់​លោក Putin កាលពី​ថ្ងៃ​អង្គារ និង​បាន​ស្នើ​ឱ្យ​លោក​ដកចេញ​ការ​សម្រេច​ចិត្ត​របស់​លោក​វិញ​។ លោក​Putin និយាយ​ថា​ លោក​នឹង​ពិចារណា​នៅ​ពេល​ដែល​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ត្រូវ​បាន​បញ្ចប់​។​

​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​និយាយ បន្ទាប់ពី​រុស្ស៊ី​បាន​ផ្អាក​ការចូលរួម​របស់ខ្លួន​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​ថា ប្រទេស​ទួរគីនឹង​បន្ត​កិច្ចប្រឹងប្រែង ​សម្រាប់​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិនៅ​សមុទ្រ​ខ្មៅ​ ទោះបីជា​រុស្ស៊ី​ស្ទាក់ស្ទើរ​ក៏ដោយ​។ ក្នុងពេល​រុស្ស៊ី​មាន​អាកប្បកិរិយា​ស្ទាក់ស្ទើរ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ការ​បម្រើ​មនុស្សជាតិ​។ រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក​ Mevlut Cavusoglu និយាយ​នៅ​ទីក្រុង​អង់កា​រ៉ា​ថា ត្រូវ​តែ​មាន​ចំណាត់​ការ​ជាក់ស្តែង ដើម្បី​ដកចេញ​របាំង​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

លោក​និយាយ​ថា ​ពិភពលោក​ទាំងមូល​ត្រូវការ​ទំនិញ​ទាំងនេះ​។​ ​លោក Cavusoglu និយាយថា លោក Erdogan បាន​ធ្វើការ​អំពាវនាវ​ទៅកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ដោយ​លោក Zelenskyy បាន​ជឿជាក់​លើ​អ្នកចរចា​ពី​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ​ថា ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm