
អន្ដរជាតិ: នៅថ្ងៃពុធនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលយ៉ាងហោច ១៧គ្រាប់ ចូលទៅក្នុងសមុទ្រ ក្នុងនោះមីស៊ីល ១គ្រាប់បានធ្លាក់នៅចម្ងាយតិចជាង ៦០គ.មប៉ុណ្ណោះ ពីតំបន់ឆ្នេរសមុទ្រកូរ៉េខាងត្បូង គឺជាទង្វើមួយដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk-yeol ចាត់ទុកថាជាការឈ្លានពានទឹកដីដោយទីក្រុងព្យុងយ៉ាង ។
នេះគឺជាលើកដំបូងហើយដែលមីស៊ីលបាលីស្ទិក បានធ្លាក់នៅជិតដែនសមុទ្រកូរ៉េខាងត្បូង ចាប់តាំងពីមានការបែងចែកឧបទ្វីបកូរ៉េ និងជាការបាញ់មីស៊ីលច្រើនបំផុតដោយកូរ៉េខាងជើងក្នុងរយៈពេល ១ថ្ងៃ។
កូរ៉េខាងត្បូង បានចេញការប្រកាសអាសន្នពីកាវាយឆ្មក់តាមអាកាសដ៏កម្រ និងបានបាញ់មីស៊ីលរបស់ខ្លួនជាការឆ្លើយតបនឹងការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំងនៅក្នុងតំបន់មួយនេះ៕
