ការ​សន្សំ​ថាមពល បាន​ចូលរួម​កាត់បន្ថយ​ខ្ទង់​ចំណាយ និង​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​បុគ្គលិក​ក្រុមហ៊ុន​

2022/11/03 12:59:59 am        833

​ភ្នំពេញ​៖ កម្មវិធី​ប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា បាន​រក​ឃើញ​ នៃ​ការ​ចូល​ចូលរួម​សន្សំ​ថាមពល ជា​មធ្យម​ប្រមាណ ១០ ភាគរយ ដោយ​បាន​កាត់បន្ថយ​នូវ​ខ្ទង់​ការ​ចំណាយ​មួយ​ចំនួន សម្រាប់​ការ​ធ្វើ​អាជីវកម្ម ជាពិសេស​ការ​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​បុគ្គលិក​ក្រុមហ៊ុន និង​ទទួលយក​វប្បធម៌​ប្រសិទ្ធភាព​ថាមពល​ដ៏​ទូលំទូលាយ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​ការងារ​។

​លោក យក់ សេដ្ឋា នាយក​ធនធានមនុស្ស​ក្រុមហ៊ុន Thalias លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបញ្ចប់​កម្មវិធី​ប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា ក្នុង​រដូវ​កាល​ទី​១ នៅ​ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ​ថា ការប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា គឺជា​មធ្យោបាយ​លើកទឹកចិត្ត និង​ច្នៃប្រឌិត សម្រាប់​ក្រុមហ៊ុន​នានា ដែលជា​ការលើកកម្ពស់​ការយល់ដឹង​អំពី​ប្រសិទ្ធភាព​ថាមពល និង​សន្សំសំចៃ​ថាមពល និង​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​លើកកម្ពស់ និង​ការប្រកួតប្រជែង​របស់​រោងចក្រ សហគ្រាស​នានា ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​​​លោក យក់ សេដ្ឋា បន្តថា ជាក់ស្តែង​ការប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា​នេះ ភោជនីយដ្ឋាន Topaz របស់​ក្រុមហ៊ុន Thalias គ្រុប គឺ​ទទួលបាន​ជ័យលាភី​លេខ​៣, ដែល​ការចូលរួម​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ចូលរួម​លើកកម្ពស់​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​នៃ​ការបញ្ចេញ​ការ​បូ​ន​ឌីអុកស៊ីត ទៅលើ​បរិយាកាស ជាពិសេស​ការអនុវត្ត​តាម​កម្មវិធី​ប្រកួតប្រជែង​នេះ មិន​ត្រឹមតែ​ការ​សន្សំសំចៃ​ថាមពល​ប៉ុណ្ណោះ​ទេ ជាការ​បង្កើន​ចំណេះដឹង​ដល់​បុគ្គលិក​ឲ្យ​យល់ដឹង ពី​ការ​សន្សំសំចៃ​ថាមពល នៅក្នុង​ក្រុមហ៊ុន ជាពិសេស​ការយកទៅ​អនុវត្ត នៃ​ការប្រើប្រាស់​ថាមពល​នៅក្នុង​ក្រុមគ្រួសារ និង​នៅក្នុង​សហគមន៍​រស់នៅ​របស់​ពួកគាត់​។​

​ចំណែក លោក ប៉ូ​រ៉ូ ណូ​ខាស​វ៉ូ​វ​ឡេ​ន ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ អេ​.​អេ​ម​.​ខេ លើកឡើង​ឲ្យ​ដឹងថា ទាក់ទង​ការ​សន្សំ​ថាមពល​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខា​ខេត្តស្ទឹងត្រែង គឺ​ទទួលបាន​ជ័យលាភី​លេខ​១ ក្នុងការ​ប្រកួតប្រជែង ដែល​តាមរយៈ​នេះ​បង្ហាញ​ឲ្យ​ឃើញថា បុគ្គលិក​របស់​ក្រុមហ៊ុន មានការ​ផ្លាស់ប្តូរ​ឥរិយាបទ​ជាច្រើន ដូចជា ការប្រើប្រាស់​ភ្លើង​ដែល​មិនមាន​ការចាំបាច់​នៅក្រៅ​ម៉ោង​ធ្វើការ​, ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ក្នុង​កម្រិត​អង្សា​សមរម្យ​, ជាពិសេស​ការរៀបចំ នៅក្នុង​សាខា ឬ​តា​មកា​រិ​យា ល័យ ត្រូវ​ប្រើប្រាស់​អំពូល​ភ្លើង ដែល​ជួយ​សន្សំសំចៃ​ថាមពល​ជាដើម​។​

​សូម​បញ្ជាក់ថា​៖ ការប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា បានរៀបចំ​ដោយ​ក្រុមហ៊ុន Sevea និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC), ដោយបាន​អនុវត្ត​ក្នុង​រយៈពេល ១​ឆ្នាំ​។ កម្មវិធី​នេះ គឺជា​ការ​សម្រប​ខ្លួន​ក្នុង​តំបន់ នៃ​ការប្រកួតប្រជែង ដែល​ផ្តួចផ្តើម​ដោយ​វិទ្យាស្ថាន​បារាំង សម្រាប់​ការសាងសង់ (IFPEB) ជាការ​ដេញថ្លៃ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​កាបូន​នៅ​ប្រទេស​បារាំង​, ក្នុងនោះ​នៅក្នុង​រដូវ​ការ​ទី​១ នៃ​ការប្រកួតប្រជែង​ប្រសិទ្ធភាព​ថាមពល​កម្ពុជា​នេះ មាន​ក្រុមហ៊ុន​ដែល​បាន​ចូល​រួមមាន​ចំនួន ១៤ ត្រូវ​ប្រមាណ ២២ អគារ និង​មាន​និ​យោ​ជិ​ក​ចូលរួម​ជាង ២ ៣០០​នាក់ ចំពោះ​លទ្ធផល​ចុងក្រោយ បាន​រកឃើញ​ការ​សន្សំសំចៃ​នៅតាម​អគារ ជា​មធ្យម​ប្រមាណ ១០ ភាគរយ ត្រូវ​ប្រមាណ​ជា ២០ ម៉ឺន​គីឡូវ៉ាត់ម៉ោង​ក្នុងការ​សន្សំសំចៃ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm