គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយបង្ការជំងឺ និងចាក់វ៉ាក់សាំងកូវីដ-19 ជូនពលរដ្ឋខេត្តតាកែវ

2022/11/02 06:04:36 pm        386

តាកែវ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះអប់រំផ្សព្វផ្សាយបង្ការជំងឺ និងចាក់វ៉ាក់សាំងកូវីដ-19 ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ជូនប្រជាពលរដ្ឋ នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

​ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តតាកែវ ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម និងបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមចំនួន ៥២០នាក់ នៅវិទ្យាល័យ ពោធិ៍អំពិល ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវនេះ។

ឯកឧត្តម លេង ផាលី បានលើកឡើងទៀតថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែ​បោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

ទន្ទឹមគ្នានោះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តតាកែវ ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃព្រមទាំង​ចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ ដូច្នេះក៏ត្រូវរួមគ្នារក្សាអនាម័យដើម្បីសុខភាព ឥលូវនេះចាប់ផ្តើមធ្លាក់ខ្យល់ហើយ ក្នុងនោះបញ្ហាប្រឈមនៃជំងឺក៏មានច្រើន ដូចជាជំងឺផ្តាសាយ និងជំងឺដង្កាត់ផ្សេងៗ ក៏អាចកើតមានឡើងជាយថាហេតុ ដូចនេះសូមឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសលោកយាយ លោកតា អុំ ពូ មីង ដែលមានវ័យចាស់ជរា។

ក្នុងព្រឹត្តិការណ៍លើកកម្ពស់សុខុមាលភាពមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋខេត្តតាកែវ លោក អភិបាលស្រុកទ្រាំង រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានគោរពថ្លែងអំណរអរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពួកគាត់ ជាពិសេសនៅក្នុងឃុំសំបួរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ តុលា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៩,៥៤៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៤,៨៩៩ នាក់ ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧៣៦ លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,០៩១,១២០នាក់ (ដប់មួយលានប្រាំបួនម៉ឺន មួយពាន់ ម្ភៃនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៦៦២,០១៦នាក់ (ប្រាំលាន ហុកសិបប្រាំមួយម៉ឺន ពីរពាន់ ដប់ប្រាំមួយនាក់) គិតត្រឹម ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនោះគិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដំបូង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរដ្ឋាភិបាល ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩,៩៧២,៨៥១ដូស (ប្រាំបួនលាន កៅសិបប្រាំពីរម៉ឺនពីរពាន់ប្រាំបីរយហាសិបមួយដូស)ក្នុង ២៥ រាជធានី-ខេត្ត៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ចាប់ផ្តើមយុទ្ធនាការ​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ​
2026/03/21 04:27:18 pm        1
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​ជួយ​ដល់​ពលករ​ខ្មែរ
2026/03/21 03:16:42 pm        1
គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី១១ ដើម្បីពិភាក្សា​អំពី​វិធានការ​សង្រ្គោះបន្ទាន់នៅប្រាសាទព្រះវិហារ និងការអភិរក្ស អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ
2026/03/21 02:10:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស

2026/03/21 05:35:54 pm
​របាយការណ៍៖ អ៊ីរ៉ង់ត្រៀមអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/21 05:33:47 pm
​លោក Putin បញ្ជាក់ទៅទីក្រុងតេអេរ៉ង់ថា រុស្ស៊ីនៅតែជាមិត្ត និងដៃគូដ៏ស្មោះត្រង់របស់អ៊ីរ៉ង់
2026/03/21 05:00:29 pm
​យោធាអ៊ីរ៉ង់ ព្រមានអារ៉ាប់រួម កុំវាយប្រហារលើកោះឈូងសមុទ្រដែលមានជម្លោះ
2026/03/21 04:58:15 pm
​ក្រុមហ៊ុនចម្រាញ់ប្រេងនៅឥណ្ឌា និងផ្សេងទៀតនៅអាស៊ី គ្រោងទិញប្រេងអ៊ីរ៉ង់ ក្រោយអាមេរិកលើកលែង ទណ្ឌកម្ម
2026/03/21 04:55:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/20 07:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/21 09:31:22 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am