កម្ពុជា​គ្រោង​ដាក់​ឲ្យ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​មួយទៀត ពាក់ព័ន្ធ​ការបោះ​ផ្សាយ​លក់​មូលនិធិ​

2022/11/02 06:32:42 pm        853

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់ថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ នឹងដាក់​ឲ្យ​អនុវត្ត​នូវ​​​បទបញ្ញត្តិ ស្តីពី​ការអនុញ្ញាត​ក្នុងការ​បោះផ្សាយ​លក់​មូលនិធិ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ហិរញ្ញប្បទាន​និរន្តរភាព តាមរយៈ​ការ​កៀរគរ​ទុន​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

​ឯកឧត្តម សៀង ធី​រិ​ទ្ធ អគ្គនាយករង នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា នៅក្នុង​សិក្ខាសាលា​ស្តីពី “​ហិរញ្ញប្បទាន​ប្រកបដោយ​និរន្ត​ភាព​” កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍ថា គិត​មកដល់​បច្ចុប្បន្ន ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​បន្តទៅ​មុខជា​លំដាប់​តាមរយៈ​ការចុះបញ្ជី​លក់​មូល​ប​ត្រ និង​ការចូលរួម​របស់​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ឯកឧត្តម ​បាន​បន្តថា ដូច្នេះ​ទាក់ទង​ការបោះ​ផ្សាយ​លក់​មូលនិធិ​នេះ គឺ​សំដៅ​ទៅដល់​ការបោះ​ផ្សាយ ដោយ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន និង​តួអង្គ​ពាក់ព័ន្ធ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ និង​ការអនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មូល​ប​ត្រ ហើយនឹង​ធ្វើការ​បោះផ្សាយ​ស្របតាម​បទប្បញ្ញត្តិ​ដែល​ចេញ​ជា​ធរមាន​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់ថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​១៧ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​៩ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​៨​ទៀត បាន​ចុះបញ្ជី​ជា​សញ្ញាបណ្ណ​សាជីវកម្ម​។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ក៏មាន​ក្រុមហ៊ុន​មួយ​ដែល​កំពុង​បំពេញ​នីតិវិធី​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង ដែល​ប្រតិបត្តិការ​ចម្បង​ផ្តល់​សេវាកម្ម​ជួល​ការិយាល័យ​។ ឯកឧត្តម​លើកឡើង​បន្តថា សញ្ញា​បណ្ណ​បៃតង​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី មាន​ភាព​ទាក់ទាញ និង​ផ្តល់​ជា​ប្រយោជន៍​ជាច្រើន​មកកាន់​សង្គម និង​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​ទីផ្សារ​របស់​កម្ពុជា​ទទួល​បានការ​ចាប់អារម្មណ៍ ជាមួយនឹង​ការកើនឡើង​យ៉ាងខ្លាំង​នូវ​ចំនួន​វិនិយោគិន និង​ទំហំ​ជួញដូរ​។​

​សូមបញ្ជាក់ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា ត្រូវបាន​បង្កើតឡើង និង​ចាប់ផ្តើម​ដំណើរការ​ជួញដូរ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១២​ជាមួយនឹង​វត្តមាន​របស់​ក្រុមហ៊ុន​តែមួយគត់ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែលជា​សហគ្រាស​សាធារណៈ​ក្រោម​ការ​គ្រប់​របស់​រដ្ឋ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am