នាវាស្វ័យការពារជើងទឹកជប៉ុន គ្រោងនឹងចូលចតធ្វើទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការនៅសប្តាហ៍ទី៣

2022/11/03 01:52:11 am        490

ព្រះសីហនុ​៖ នៅ​សាលាខេត្ត​ព្រះសីហនុ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អនុញ្ញាត​ឱ្យ​លោក​វរសេនីយ៍ឯក អ៊ី​ស៊ី​ហា​រ៉ា ម៉ាសា​ណា​អូ អនុព័ន្ធយោធា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជួបពិភាក្សា​អំពី​គម្រោង​ដំណើរ​ទស្សនកិច្ច នៃ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ដែល​គ្រោង​នឹង​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​ពីរ​ថ្ងៃ (​ថ្ងៃ​ទី​១៨-២០ ខែ​វិច្ឆិកា​នេះ​) ដើម្បី​បំពេញ​ទស្សនកិច្ច​រឹតចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​ជប៉ុន​។​

លោក ឯម ភាព និយាយ​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ ចូលរួម​សហការ​ធ្វើកា​រងារ​ជាមួយ​កង​នាវា​ស្វ័យការពារ​ជប៉ុន​។ កន្លងមក នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនលើក​រួចមកហើយ ដើម្បី​ស្វែងយល់ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​ជប៉ុន ហើយ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​។ ការចូល​ចត​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បង្ហាញ​ពី​ទំនាក់ទំនង នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និត​បន្ថែមទៀត​។​

លោក​វរសេនីយ៍​ឯក អ៊ី​ស៊ី​ហា​រ៉ា ម៉ាសា​ណា​អូ អនុព័ន្ធយោធា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​អំណ​គុណ​រដ្ឋបាលខេត្ត និង​កងកម្លាំង​ដែល​អនុញ្ញាត​ឱ្យ​រូបលោក​បាន​ចូល​ជួប​ពិភាក្សា ដើម្បី​រៀបចំ​សកម្មភាព​ផែនការ​ នៃ​ការចូល​ចត​របស់​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

លោក បាន​ចាប់អារម្មណ៍ ពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែល​រូបលោក​បានមក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ ខ្ញុំ​គិតថា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ធំ​ទូលាយ​អាចឱ្យ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចូល​ចត​ប្រកបដោយ​សុវត្ថិភាព និង​ជាការ​ផ្លាស់ប្តូរ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ជា​ទស្សនវិស័យ​ល្អ​មួយ​។ លោក​មាន​សេចក្តី​រីករាយ​ដែល​រដ្ឋបាលខេត្ត​អនុញ្ញាតិ​ឱ្យ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចូល​ចត​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm