
អន្ដរជាតិ៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានជួបពិភាក្សាការងារជាមួយប្រធនាធិបតីចិន លោក Xi Jinping អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកទៅកាន់ទីក្រុងប៉េកាំង។ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានឲ្យដឹងថា មេដឹកនាំទាំង ២ បានពិនិត្យមើលវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគីរវាងប៉ាគីស្ថាន និងចិន ក៏ដូចជាផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងផលប្រយោជន៍រៀងៗខ្លួនលើបញ្ហាក្នុងតំបន់ និងលើសកលលោក៕
