
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធនាធិបតីចិន លោក Xi Jinping បានពិភាក្សាការងារលើផែនការសម្រាប់ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាការវិនិយោគទុនធំលើទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
ការវិនិយោគទុនធំលើគម្រោងអភិវឌ្ឍន៍ និងថាមពលនៅប៉ាគីស្ថាន គឺជាផ្នែកមួយនៃគម្រោង "ផ្លូវមួយ ខ្សែក្រវាត់មួយ" របស់លោក Xi Jinping ដើម្បីធ្វើឲ្យល្អប្រសើរឡើងនូវបណ្តាញផ្លូវគោក ផ្លូវដែក និងផ្លូវទឹករបស់ចិន ជាមួយនឹងប្រទេសផ្សេងទៀតនៅលើពិភពលោក៕