
អន្ដរជាតិ៖ យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ការព្រមានពីការវាយឆ្មក់តាមច្រកអាកាសដ៏កម្រមួយ ត្រូវបានចេញនៅកូរ៉េខាងត្បូងនាថ្ងៃពុធនេះ បន្ទាប់ពីការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ធ្លាក់នៅចម្ងាយ១៦៧គ.មពីកោះព្រំដេន Ulleung។
ទូរទស្សន៍ក្នុងស្រុក YTN បានបង្ហាញរូបភាពនៃការបន្លឺសំឡេងប្រកាសអាសន្នវាយឆ្មក់តាមច្រកអាកាស និងសេចក្តីប្រកាសស្នើសុំឲ្យប្រជាពលរដ្ឋមិនត្រូវចេញក្រៅ នៅពេលព្រឹក៕
