សៅ រង្សី ចាញ់​អ៊ីរ៉ង់ទាំង​ប្រផិតប្រផើយ​នៃ​ការប្រកួត​ប្រដាល់​សកល​ជើងឯក​អាស៊ី​នៅ​ហ្ស៊​កដា​នី

2022/11/03 05:24:21 pm        89

​ប្រដាល់​សកល៖ កីឡាករ​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា សៅ រង្សី បាន​រង​បរាជ័យ​ទាំង​ប្រផិតប្រផើយក្រោម​ថ្វីដៃ​កីឡាករ​អ៊ីរ៉ង់​ Mehdi Khosravi ​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship 2022 ​នៅ​ប្រទេស​ហ្ស៊​កដា​នីកាលពី​រំលង​អា​ធ្រា​តុ​យប់មិញ។​

​ការប្រកួត​នេះម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម សៅ រង្សី ធ្វើបាន​យ៉ាង​ល្អ​នៅក្នុង​ទឹកដី​១ ដោយ​យកឈ្នះ​ពិន្ទុ​លើ​កីឡាករ​ Mehdi Khosravi ​ហើយ​ថែមទាំង​វាយ​កីឡាករ​អ៊ីរ៉ង់​រូបនេះឲ្យ​អាជ្ញាកណ្ដាល​រាប់​ទៀតផង។ តែ​សោកស្ដាយ​នៅក្នុង​ទឹក​ទី​២ និង​ទឹក​ទី​៣ ស្របពេល រង្សី មាន​បញ្ហា​ឈឺដៃ និង​ធ្លាក់ចុះ​កម្លាំង​ស៊ុះ​ផង​នោះ បាន​នាំ​ឲ្យ​កីឡាករ​អ៊ីរ៉ង់មានប្រៀបដោយ​វាយយក​ឈ្នះ​ពិន្ទុ ២​ទឹក​ចុងក្រោយដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។​ ​ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះនឹងមាន​កីឡាករ​ជម្រើសជាតិ​កម្ពុជា ២​រូប​ទៀតត្រូវធ្វើ​ការប្រកួត ក្នុងនោះ​មាន​កីឡាករ​កូនកាត់​ខ្មែរ​-​អ៊ូ​បេ​គី​ស្ថាន រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ប្រកួត​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង​ Haneul Jung ​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម និង​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា ជួប​កីឡាករ​ថៃ​ Weerapon Jongjoho ​ក្នុង​ប្រភេទ​ទម្ងន់ ៨០​គីឡូក្រាម។​

​គួរ​បញ្ជាក់ថា បេសកកម្ម​នេះសហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បា​នប​ញ្ចូ​ន​កីឡាករ​ជម្រើសជាតិ ៦​រូប​ចូលរួមក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, ​នូវ សុខ​ទី​, ​ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតបានធ្វើ​ដំណើរ​មកពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា បន្ទាប់ពី​ពួកគេ​សម្ងំ​ហ្វឹកហាត់​នៅ​ទីនោះ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ និង​ជា​ប្រធាន​ប្រតិភូបានចាត់ទុក​បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        311
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        386

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm