កម្ពុជា ទទួលស្គាល់ថាមានការជួញដូរមនុស្ស ប៉ុន្តែមិនមាន​ច្រើន​ដូច​ការចោទប្រកាន់​ពីមជ្ឈដ្ឋាន​អន្តរជាតិ

2022/11/03 05:28:51 pm        322

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកឡើងថា ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជាពិតជាបានកើត ឡើងប្រាកដមែន ប៉ុន្តែវាពុំមាន​ច្រើន​រាប់ពាន់​រាប់ម៉ឺន​ដូច​ការ​ចោទ​ប្រកាន់​ពី​បរទេសនោះទេ ខណៈការជួញ ដូរនេះក៏មិនមែនខ្មែរជាអ្នកធ្វើដែរ គឺ​វា​កើត​ឡើង​រវាង​បរទេស និងបរទេសដូចគ្នាតែប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបើកសិក្ខាសាលា ស្តីពី​ការ​រៀបចំ​ «ការ​បង្កើត​ផែន​ការ​សកម្មភាព​ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ(ឆ្នាំ២០២២-២០២៣) រយៈពេល​ពីរ​ថ្ងៃ ស្ថិតនៅភោជនីយដ្ឋានទន្លេបាកសាក់២ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា បទល្មើសជូញដូរមនុស្ស ដែលបានកើត​នៅ​ប្រទេស​កម្ពុជា​នា​ពេលប​ច្ចុប្បន្ននេះ គឺជាបទល្មើសថ្មី ដោយសារតែវាបានកើតឡើងតាមរយៈអនឡាញ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក៏ដោយករណី នេះក៏វាមិនមែនកើតឡើងតែនៅកម្ពុជានោះដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន១២២ករណី ដោយ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូនទៅសាលាដំបូងចំនួន១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជន​សង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិ​ថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។

ជាមួយនឹងការបង្រ្កាបការជួយដូរមនុស្សនេះ អាជ្ញាធរក៏បានជួយសង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និង​អាយុ​ពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និង​ប្រគល់​ឲ្យ​គ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm