នគរបាល​ទទួល​ការ​ហៅ​ទូរស័ព្ទ​ជាច្រើន រយៈពេល ​៤​ម៉ោង​មុន​សោកនាដកម្ម​រត់​ជាន់គ្នា​

2022/11/03 06:48:02 pm        479

​កូរ៉េខាងត្បូង៖ ការហៅ​ទូរស័ព្ទ​ដំបូង​ពី​សង្កាត់ Itaewon ទៅកាន់​នគរបាល​កូរ៉េខាងត្បូង​បាន​ធ្វើ​ឡើង​នៅ​ម៉ោង ​៦:៣៤​នាទី​ម៉ោង​ក្នុង​តំបន់​កាលពី​ថ្ងៃ​សៅរ៍ មាន​រយៈពេល​ប្រមាណ​ ៤​ម៉ោង​មុន​ពេល​មាន​ក្រុម​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​ក្នុង​ពិធី​បុណ្យ Halloween ដែល​បានប្រែក្លាយ​ទៅជា​ស្ថានភាព​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។

អ្នក​ហៅ​ទូរស័ព្ទ​បាន​ទទូច​អំពី​ចំនួន​មនុស្ស​ជាច្រើន​ស្ថិត​ក្នុង​គ្រោះថ្នាក់ ដែល​កំពុង​ប្រជ្រៀត​រុញច្រាន​គ្នា​នៅ​លើ​ផ្លូវលំ​តូច​ចង្អៀត​មួយ ​និង​បាន​ទទូច​ឲ្យ​នគរបាល​អនុវត្ត​ការគ្រប់គ្រង​ហ្វូង​មនុស្ស មុន​ពេល​អ្វីៗ​ក្លាយ​ជា​កំហុស​។ រូបភាព​កំណត់ត្រា​បង្ហាញ​ពី​បញ្ជី​សន្ទនា​តាម​ទូរស័ព្ទ​ចូល​ ពី​អ្នក​ហៅ​ទូរស័ព្ទទៅ​កាន់​ខ្សែ​ទូរស័ព្ទ​ឆ្លើយតប​បន្ទាន់ ​១១២ ​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ប្រាប់​នគរបាល​ពី​ហ្វូង​មនុស្ស​កើន​ឡើង​ច្រើន ​នៅ​លើ​ផ្លូវ​ចង្អៀត​ក្នុង​សង្កាត់ Itaewon និង​ទទូច​ឲ្យ​មានការ​គ្រប់គ្រង​មនុស្ស​។​ ​អ្នក​ហៅ​ទូរស័ព្ទ​និយាយ​ទៅកាន់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​បន្ទាន់​របស់​នគរបាល​ថា វា​ជា​ផ្លូវ​តូច​ចង្អៀត​។ មនុស្ស​ជាច្រើន​កំពុង​តម្រង់​ជួរ​នៅ​ខាងក្រៅ​ក្លឹប​កម្សាន្ត​ ហើយ​អ្នក​ផ្សេងទៀត​បាន​ចេញ​ដើរមក​លើ​ផ្លូវ​។ ដោយសារតែ​ពួកគេ​ប្រជ្រៀត​គ្នា មនុស្ស​អាច​ជាន់គ្នា​រហូត​ដល់​ស្លាប់​។

ខ្ញុំ​គិត​ថា អ្នក​ចាំបាច់​ត្រូវ​គ្រប់គ្រង​មនុស្ស​នៅ​លើ​ផ្លូវ​។ ២​ ទៅ​ ៣​ម៉ោង​បន្ទាប់មកការ​ហៅ​ទូរស័ព្ទ​បន្ថែម​ទៀត​បាន​ចូល​មក ដែល​បាន​ហៅ​បន្ទាន់​ដល់​នគរបាល​ថា មនុស្ស​ជាច្រើន​កំពុង​ដួល​នៅ​លើ​ផ្លូវ និង​បាន​និយាយ​ថា ​ឧប្បត្តិហេតុ​ធំ​អាច​កើតមាន​។ នៅ​ម៉ោង​ ៨:៣៣​នាទីដោយសារតែ​ហ្វូងមនុស្ស​ច្រើន មនុស្ស​កំពុង​ដួល រឿង​រ៉ាង​ជាច្រើន​ហួស​ពី​ការគ្រប់គ្រង​។ ​ការ​ហៅ​ទូរស័ព្ទ​ចុងក្រោយ​ទៅកាន់​នគរបាល​ត្រូវ​បាន​ទទួល​នៅ​ម៉ោង​១០ មុន​ពេល​មនុស្ស​ចាប់ផ្តើម​ដួល​លើ​គ្នា​។ មួយស្របក់​ក្រោយមក​ភាព​ចលាចល​បាន​ផ្ទុះឡើង ដែល​ក្នុង​ឧប្បត្តិ​ហេតុនេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ១៥៦​នាក់​ស្លាប់ និង​រង​របួស ​១៥០​នាក់​ផ្សេងទៀត​។ ជា​សរុប​មាន​ការ​ហៅ​ទូរស័ព្ទ​ចំនួន ​១១​លើក​ទៅកាន់​នគរបាល​ដែល​មួយ​លើក​ៗ​បាន​ប្រាប់​ពី​ភាព​គ្រោះថ្នាក់​កំពុង​កើន​ឡើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm