Rico Lewis ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ប្រកួត​ដំបូង​នៃ​ការ​បង្ហាញ​ខ្លួន​នៅ UCL

2022/11/03 06:57:19 pm        87

​បាល់ទាត់៖ ​កីឡាករ​វ័យក្មេង​អង់គ្លេស Rico Lewis បាន​បំបែក​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​បានក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​ក្របខណ្ឌ UEFA Champions League ជួយ​ឱ្យ Manchester City វាយបក​ពីក្រោយ​យកឈ្នះ Sevilla​។

​​បន្ទាប់ពី​ការនាំ​មុខមុន​របស់ Sevilla ដោយ​អតីត​ខ្សែប្រយុទ្ធ Nottingham Forest, Rafael Mir នៅ​វគ្គ​ទី១ ក្រុមម្ចាស់ផ្ទះក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៥២ ដោយ Rico Lewis​។ ​មួយ​គ្រាប់​នេះ Rico Lewis ដែលមាន​វ័យ ១៧ឆ្នាំ ៣៤៦ថ្ងៃ​បាន​បំបែក​កំណត់ត្រា​របស់ Karim Benzema ដែល​ធ្វើបាន​ដូចគ្នានេះ​ក្នុង​វ័យ ១៧ឆ្នាំ ៣៥២ថ្ងៃ​ពេល​លេង​ឱ្យ Lyon យកឈ្នះ Rosenborg​។

​​ពីរ​គ្រាប់​របស់ City សម្រេចបាន​ដោយ Julian Alvarez និង Riyad Mahrez ធ្វើឱ្យ Manchester City បន្ត​ស្ថិតិ​លេង​មិន​ចាញ់​ក្នុង​ដី​នៅ UCL ២៣ប្រកួត​ជាប់​គ្នា ​ទោះបី​គ្មាន​វត្តមាន​កីឡាករ​សំខាន់ៗ​ក៏ដោយ​។​ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester City បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​មាន ១៤ពិន្ទុ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​លេខ២ Borussia Dortmund ដែល​ស្មើ​នៅ​ទឹកដី Copenhagen ១-១​។ ​ចំណែក Sevilla បាន​ត្រឹម​លេខ៣ ក្នុង​ពូ​ល​នៅសល់​កៅអី UEFA Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm